Connect with us

ជីវិតកម្សាន្ដ

ងិន ម៉ា​រ៉ា​ឌី រំលេច​ខ្លួន​ជាមួយ​គ្រឿង​ពេជ្រ​តម្លៃ​រាប់ម៉ឺន​ បង្អួត​សម្រស់​លើ​កម្រាលព្រំ​ក្រហម​

បានផុស

នៅ

​ទស្សនិកជន​ដឹង​ហើយ​ថា​ បវរកញ្ញា​កម្ពុជា​កញ្ញា ងិន ម៉ា​រ៉ា​ឌី គឺជា​ម្ចាស់​មកុដ ​Miss Universe Cambodia 2021​ ខណៈកន្លងទៅ​នាង​ក៏​តំណាងឱ្យ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី ​Miss Universe​ លើក​ទី ​៧០​ ឆ្នាំ​ ២០២១​ នៅ​ប្រទេស​អ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្រប​ពេលដែល​ការគាំទ្រ​ និង​ប្រជាប្រិយភាពកំពុងលេចធ្លោលើវិស័យសិល្បៈកញ្ញា ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលកម្ពុជា ២០២១ ពេលនេះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ថែមទៀតបន្ទាប់ពីឃើញរូបភាពជាច្រើនសន្លឹករំលេចខ្លួនជាមួយគ្រឿងពេជ្រតម្លៃរាប់ម៉ឺនលើ​កម្រាលព្រំ​ក្រហម​កាលពី​ថ្មីៗ​នេះ ។​

​ជាក់ស្តែង​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់កញ្ញា ងិន ម៉ា​រ៉ា​ឌី ដែល​គេ​ស្គាល់​គ្រប់គ្នា​ថា​ ជា​ម្ចាស់​ជយ​លា​ភី​គ្រង​មកុដ​ Miss Universe Cambodia 2021​ ក៏បាន​បង្ហោះ​រូបភាព​បង្ហាញ​ពី​ការពាក់​គ្រឿង​អលង្ការ​ពេជ្រ​មួយឈុត​ដែលមាន​ក្បូរ​ក្បាច់រចនា​ល្អ​ប្រណីត​ព្រមជាមួយ​នឹង​រូប​សម្រស់​យ៉ាង​ស្រស់ស្អាត​ទាញយក​ការសរសើរ​ពី​មហាជន​ជាច្រើន​។​

​បើតាម​ប្រភព​បាន​បញ្ជាក់ថា ​រូបភាព​នេះ​ត្រូវបានធ្វើ ឡើង​នៅក្នុង​កម្មវិធី​មួយ​ដែលមាន​វត្តមាន​កញ្ញា ងិន ម៉ា​រ៉ា​ឌី និង​បវរកញ្ញា Miss UniverseCambodia ច្រើន​ជំនាន់​បាន​ចូលរួម​ពាក់​បង្ហាញ​គ្រឿង​អលង្ការ​(​ពេជ្រ​)​ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ដើរ​នៅលើកម្រាលព្រំ​ក្រហម​យ៉ាង​ស្រស់ស្អាត​ដូចគ្នា​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម