ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បង្ហាញតួលេខទាហានរុស្ស៊ីស្លាប់ជិត ២ម៉ឺននាក់ និងការខាតបង់ធំធេងផ្សេងទៀត
ចំនួនកងទ័ពរុស្ស៊ីដែលស្លាប់ក្នុងសមរភូមិ បានកើនឡើងដល់ ១៨ ៣០០នាក់ហើយ គិតត្រឹមថ្ងៃចន្ទទី០៣ខែមីនា។ នេះបើយោងតាមការប៉ាន់ស្មានរបស់ទីក្រុង កៀវ ខណៈ កងទ័ពអ៊ុយក្រែន វាយដណ្តើមបានទីក្រុងជាច្រើនទៀតនៅភាគខាងជើងមកវិញ។
ទោះបីជាយ៉ាងណាក៏ដោយ រុស្សីបានទទួលស្គាល់ថា ទាហានរបស់ខ្លួនស្លាប់ត្រឹមតែ ១៣៥១ នាក់ប៉ុណ្ណោះ ចាប់តាំងពីលោក ពូទីន បើកការវាយលុកនៅថ្ងៃទី២៤ខែកុម្ភៈមក។
យោងតាមរបាយការណ៍របស់អ៊ុយក្រែនគិតត្រឹមថ្ងៃទី៣ខែមេសា កងកម្លាំងរុស្ស៊ីបានបាត់បង់ទាហាន និងមន្ត្រីជាង ១៨ ០០០នាក់ រួមទាំងមេទ័ពចំនួន៧នាក់, រថក្រោះ៦៤៤គ្រឿង, រថពាសដែក ១៨៣០គ្រឿង, ប្រព័ន្ធកាំភ្លើងធំ៣២៥គ្រឿង, ប្រព័ន្ធ MLR ១០៥គ្រឿង, ប្រព័ន្ធការពារដែនអាកាស៥៤គ្រឿង, យន្តហោះចម្បាំង១៤៣គ្រឿង, ឧទ្ធម្ភាគចក្រ១៣៤គ្រឿង។
លើសពីនេះ រុស្ស៊ីក៏បាត់បង់ផងដែរនូវរថយន្តចំនួន ១២៤៩គ្រឿង, នាវាចម្បាំង៧គ្រឿង, រថយន្តដឹកប្រេង៧៦គ្រឿង, យាន UAV កម្រិតប្រតិបត្តិការ និងយុទ្ធសាស្ត្រ៨៩គ្រឿង, ឧបករណ៍ពិសេស២៤គ្រឿង និងប្រព័ន្ធ SRBM ចល័តចំនួន៤គ្រឿង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន អំពាវនាវឲ្យមានការចរចាដើម្បី បញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង