Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីប៉ូឡូញស្តីឲ្យលោក Macron ជុំវិញការពិភាក្សាជាមួយ Putin ថា “គ្មាននរណាទៅចរចាជាមួយ ហ៊ីត្លែរ ឬ ប៉ុល ពត ទេ”

បានផុស

នៅ

កាលពីថ្ងៃចន្ទទី០៤ខែមេសា ប្រទេសប៉ូឡូញ បានស្តីបន្ទោសប្រធានាធិបតីបារាំងលោក Emmanuel Macron ចំពោះការចរចាជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin ដោយនិយាយថា “គ្មាននរណាម្នាក់ចរចាជាមួយហ៊ីត្លែរទេ” ចំពេលមានកំហឹងជាអន្តរជាតិ ជុំវិញការសម្លាប់ជនស៊ីវិលអំឡុងពេលនៃការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន។

This image has an empty alt attribute; its file name is 123172540_mediaitem123172539.jpg
លោក Putin ជាមួយលោក Macron

អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់កងកម្លាំងរុស្ស៊ីថាបានបើកការការសម្លាប់រង្គាល នៅក្នុងទីក្រុង Bucha ហើយមេដឹកនាំលោកខាងលិចបានប្រតិកម្មជាមួយនឹងការខឹងសម្បាចំពោះរូបភាពនៃសាកសពរដូករណែលនៅពាសពេញផ្លូវក្នុងទីក្រុង ប៉ុន្តែរុស្ស៊ី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អ៊ុយក្រែន។

ជាច្រើនលើកច្រើនសារ ប្រទេសប៉ូឡូញ​ ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​លើ​រុស្ស៊ី និងបាន​ផ្គត់ផ្គង់​អាវុធ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន។ ប៉ូឡូញក៏បានអំពាវនាវឲ្យតុលាការអន្តរជាតិ ស៊ើបអង្កេតការសម្លាប់ជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែនផងដែរ។

This image has an empty alt attribute; its file name is z28159342IERPremier-Mateusz-Morawiecki-1024x576.jpg
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា “លោកប្រធានាធិបតី Macron តើអ្នកបានចរចាជាមួយ Putin ប៉ុន្មានដងហើយ តើអ្នកបានសម្រេចអ្វីខ្លះហើយ? តើអ្នកបានបញ្ឈប់សកម្មភាពណាមួយមិនឲ្យកើតឡើងហើយឬនៅ?”។

“គេមិនគួរចរចាជាមួយឧក្រិដ្ឋជនទេ គួរតែប្រយុទ្ធជាមួយពួកគេ។ គ្មាននរណាម្នាក់ចរចាជាមួយហ៊ីត្លែរទេ តើអ្នកចង់ចរចាជាមួយហ៊ីត្លែរ ស្តាលីន ប៉ុល ពត ទេ?”។

This image has an empty alt attribute; its file name is 28Ukraine-Macron1-jumbo.jpg
ប្រធានាធិបតីបារាំងលោក Emmanuel Macron

ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យរបស់លោក Macron បានឆ្លើយតបថា វាជារឿងសំខាន់សម្រាប់លោកប្រធានាធិបតី Putin ក្នុងការយល់ ពីការទាមទាររបស់ប្រទេសលោកខាងលិច និងទំនួលខុសត្រូវរបស់រុស្ស៊ី សម្រាប់ការមិនយកចិត្តទុកដាក់របស់ពួកគេ។

មន្ត្រីម្នាក់មកពីការិយាល័យ​ប្រធានាធិបតី​បារាំង​ ​បាន​និយាយ​ថា​ “​តាំង​ពី​ពេល​ដំបូង​មក លោក​ប្រធានាធិបតី​បាន​ប្រើ​គ្រប់​មធ្យោបាយ ​ដើម្បី​ធ្វើ​ឲ្យ​លោក Putin បញ្ឈប់​សង្គ្រាម។ ទាំងនោះមានដូចជា ទណ្ឌកម្ម​ទ្រង់ទ្រាយ​ធំ ការ​គាំទ្រ​ដល់​អ៊ុយក្រែន និងការ​ទាមទារ​ដែល​ធ្វើឡើង​ដោយ​ផ្ទាល់​ចំពោះ​លោក​ប្រធានាធិបតី Putin ក្នុង​អំឡុង​ពេល​ការ​ហៅ​រវាងមេដឹកនាំទាំង២”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អ៊ុយក្រែន បង្ហាញតួលេខទាហានរុស្ស៊ីស្លាប់ជិត ២ម៉ឺននាក់ និងការខាតបង់ធំធេងផ្សេងទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២១ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម