Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការ​ណាតូ​​ដាក់​​គោល​​ដៅ​លើ​​ប្រទេស​​ចិន

បានផុស

នៅ

អង្គការ​ណាតូ​គ្រោង​នឹង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ដៃ​គូ​នៅ​ទ្វីប​អាស៊ី​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹងបញ្ហា​ប្រឈម​សន្តិសុខ​កំពុង​កើន​ឡើង​ពី​ប្រទេស​ចិន​ដែល​បដិសេធ​ថ្កោល​ទោស​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​ដែល​ដឹក​នាំ​ដោយ​អាមេរិកបាន​​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គលេខាធិការ​អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែល​ស្គាល់​ទូទៅ​ថា«ណាតូ»​បាន​ប្រកាស​​ថា អង្គការ​នឹង​រៀប​ចំ​កិច្ច​​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​​ការ​បរទេស​ពីរដ្ឋ​ជា​សមាជិក និង​ប្រទេស​ហ្វាំងឡង់ ស៊ុយអែត​ ហ្សកហ្ស៊ី​ និង​សហភាពអឺរ៉ុប។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​ដែល​​មាន​កំណើត​នៅន័រវែសក៏បាន​កត់​សំគាល់​ថា ដៃ​គូ​នៅ​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​របស់​ខ្លួន​មាន​ដូច​ជា អូស្ត្រាលី នូវែលសេឡង់ ជប៉ុន និង​កូរ៉េ​ខាងត្បូង ក៏​ត្រូវ​បាន​អញ្ជើញចូល​រួម​ផង​ដែរ ដោយ​បាន​បញ្ជាក់​ថា វិបត្តិ​សន្តិសុខ​បច្ចុប្បន្ន​មាន​ផល​ប៉ះ​ពាល់​ជា​សកល។

រដ្ឋ​មន្ត្រី​​នឹង​ពិភាក្សា​គ្នា​ពី​គំនិត​យុទ្ធសាស្ត្រ​ថ្មី​​ពាក់​ព័ន្ធ​នឹង​​ជម្លោះ​​យោធា​នៅ​អ៊ុយក្រែន ប៉ុន្តែ​​​ក៏​នឹង​រាប់​បញ្ចូល​​​ជា​លើក​ដំបូង«​អំពីបញ្ហា​ឥទ្ធិពល​កំពុង​កើន​ឡើង​របស់​ចិន និង​គោល​នយោ​បាយ​​បង្ខិត​បង្ខំ​លើ​ឆាក​អន្តរជាតិ​ដែល​បង្ក​បញ្ហា​​ប្រឈម​ជា​ប្រព័ន្ធ​ដល់សន្តិសុខ និងប្រជា​ធិបតេយ្យ​របស់​យើង»។

«យើង​ឃើញ​ថា ចិន​គ្មាន​ឆន្ទៈ​ថ្កោល​ទោស​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ទេ និង​ចូល​រួម​ជា​មួយ​ទី​ក្រុង​មូស្គូក្នុង​ការ​សួរ​ពី​សិទ្ធិ​នៃ​ប្រទេស​ជាតិ​ដើម្បី​ជ្រើស​រើស​ផ្លូវ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ»។ លោក Stoltenberg មាន​ប្រសាសន៍​ និង​ជំរុញថា លទ្ធិប្រជា​ធិបតេយ្យ​ត្រូវ​តែ​ក្រោក​ឈរ​ឡើង​ដើម្បី​តម្លៃ​របស់​ខ្លួន​ប្រឆាំង​នឹង​អំណាច​​ផ្តាច់​ការ។

យោង​តាមអង្គការ Freedom House ដែល​ទទួល​បាន​មូលនិធិ​​ពី​រដ្ឋាភិបាល​អាមេរិក​បង្ហាញ​ថា ៥​ក្នុង​ចំណោម​សមាជិក​៣០​របស់​ណាតូ​មិន​ត្រូវ​បាន​ពិចារណា​ជា​ប្រទេស​មាន​ប្រជា​ធិបតេយ្យ​ពេញ​លេញ​ទេ​គឺ តួកគី ហុងគ្រី អាល់បានី ម៉ាសេដូនៀខាង​ជើង និងម៉ុងតេណេហ្គ្រោ។

លោក​អគ្គលេខាធិការ​បង្ហាញ​សេចក្តី​សង្ឃឹម​ថា ​អង្គការ​នឹង​អាច​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ដៃ​គូ​នៅ​អាស៊ី​-ប៉ាស៊ីហ្វិក​​ក្នុង​វិស័យ​​ដូច​ជា ការ​គ្រប់​គ្រង​អាវុធ អ៊ីនធឺណេត និង​បច្ចេកវិទ្យា​ជា​ដើម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម