ព័ត៌មានជាតិ
សម្តេច ស ខេង ស្នើតំណាងUNជួយគាំទ្រលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដំណាក់កាលទី២
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានស្នើឱ្យតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាជួយគាំទ្រលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដំណាក់កាលទី២របស់រាជរដ្ឋាភិបាល។
សម្តេចក្រឡាហោមបានស្នើសុំបែបនេះក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី Paunline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាចូលជួបជម្រាបលាកាលពីរសៀលថ្ងៃទី០៥មេសានៅទីស្តីការក្រសួង។
សម្ដេចក្រឡាហោម បានជម្រាបជូន លោកស្រី ថាថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការរយៈពេល ១០ឆ្នាំ ដំណាក់កាលទី២ លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលសកម្មភាពសំខាន់ៗ គឺផ្ដោតទៅលើការបន្ដផ្ទេរសិទ្ធិអំណាច និងធនធាន ទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុទៅដល់ថ្នាក់ក្រោមជាតិ ព្រមទាំងបន្ដលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងសាធារណជនជាមួយនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ។
សម្ដេចក្រឡាហោម បានស្នើឱ្យអង្គការសហប្រជាជាតិ បន្ដពិនិត្យទៅលើផែនការ ១០ឆ្នាំដំណាក់កាលទី២នេះ ដើម្បីអាចផ្ដល់ការគាំទ្រទៅលើផ្នែក ឬសកម្មភាពណាមួយ នៃផែនការជាតិ ។
សម្ដេចក្រឡាហោម ក៏បានជម្រាបជូនលោកស្រីបន្ថែមថា ទោះបីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ជាកិច្ចការងារមួយថ្មី សម្រាប់ប្រទេសកម្ពុជា ក៏ប៉ុន្ដែនៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សម្ដេច បានមើលឃើញនូវវឌ្ឍនភាពលើការងារនេះ ហើយតាមការសង្កេតមើលឃើញថា ប្រជាពលរដ្ឋកាន់តែយល់ដឹងបានច្រើន និងផ្ដល់ការគាំទ្រក្នុងការចូលរួមបានកាន់តែច្រើន ផងដែរ។
នៅក្នុងឱកាសនោះសម្ដេចក្រឡាហោម បានលើកទឹកចិត្តឱ្យអង្គការសហប្រជាជាតិបន្ដខិតខំអនុវត្តគម្រោងនានា ដែលកំពុងអនុវត្តជាមួយគ្នានូវគម្រោងមិនទាន់បញ្ចប់ដោយបន្ដអនុវត្តឱ្យបាន និងទទួលបានលទ្ធផលល្អប្រសើរជាពិសេសលើការងារគាំពារដល់ស្ដ្រី និងកុមារ។
លោកស្រី Paunline Tamesis បានមានប្រសាសន៍ថាអង្គការសហប្រជាជាតិនឹងបន្ដប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យនានាដោយធ្វើយ៉ាងណា បន្ស៉ីយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថាដំណើរការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការក្នុងអំឡុងពេលនៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ (២០១០ -២០២០) និងដំណាក់កាលទី២ (២០២១-២០៣០)បានប្រកាសនៅថ្ងៃទី២១ខែមីនាឆ្នាំ២០២២។
ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិក្នុងរយៈពេល១០ឆ្នាំខាងមុខ (ឆ្នាំ២០២១-២០៣០) គឺ “ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដែលរួមចំណែកសម្រេចឱ្យបាននូវគោលបំណងដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០”៕
សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ