ព័ត៌មានអន្ដរជាតិ
ប្រទេស EU ទី១ ដឹកសព្វាវុធវាយលុក តាមរថភ្លើងទៅឲ្យ អ៊ុយក្រែន ដោយផ្ទាល់
តាមសេចក្តីរាយការណ៍ សាធារណរដ្ឋឆែក បានក្លាយជាប្រទេសសហភាពអឺរ៉ុប (EU) ដំបូងគេ ដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់អ៊ុយក្រែន នូវសព្វាវុធវាយលុក ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី បានចាប់ផ្តើមកាលពី ៤១ថ្ងៃមុន។
មន្ត្រីជាន់ខ្ពស់ឆែក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រទេសនេះ បានបញ្ជូនរថក្រោះ T-72 ដែលផលិតដោយសូវៀតចំនួន៥គ្រឿង និងរថយន្តប្រយុទ្ធថ្មើរជើង BVP-1 ចំនួន៥គ្រឿង ដឹកតាមរថភ្លើងទៅកាន់ប្រទេស អ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោកស្រី Jana Cernochova បានប្រាប់សភាថា លោកស្រីសូមមិនបញ្ជាក់ ឬបដិសេធព័ត៌មានលម្អិតនៃជំនួយរបស់ឆែក ទៅឲ្យអ៊ុយក្រែន។
លោកស្រី Jana Cernochova បន្តថា “ខ្ញុំគ្រាន់តែបញ្ជាក់ដល់អ្នកថា សាធារណរដ្ឋឆែក កំពុងជួយអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន ហើយនឹងបន្តជួយដោយផ្គត់ផ្គង់សម្ភារៈយោធា ទាំងស្រាលនិងធ្ងន់”។
គួរបញ្ជាក់ថា រឿងនេះកើតឡើងចំពេលមានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលអាល្លឺម៉ង់កាលពីដើមសប្តាហ៍នេះ បានដកការជំទាស់ចំពោះក្រុមហ៊ុនលក់អាវុធឯកជន របស់ឆែក ដែលនាំចេញអតីតនាវាដឹកកងទ័ពអាល្លឺម៉ង់ខាងកើតចំនួន៥៦គ្រឿងទៅកាន់អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ២ប្រទេសទៀត ស្នើសុំចូល ណាតូ ស្របពេលសង្គ្រាម ផ្ទុះនៅ អ៊ុយក្រែន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ