ព័ត៌មានអន្ដរជាតិ
អាមេរិកលក់ប្រព័ន្ធការពារអាកាសដល់តៃវ៉ាន់ទៀតហើយតម្លៃជិត១០០លានដុល្លារ
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ដ៏មានឥទ្ធិពលទៅឲ្យកោះតៃវ៉ាន់អំពីឧបករណ៍ ការហ្វឺកហ្វើន និងសម្ភារផ្សេងទៀតដើម្បីលើកកម្ពស់ប្រព័ន្ធការពារដែនអាកាស Patriot ដែលគិតជាប្រាក់៩៨លានដុល្លារអាមេរិក។ មន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃអង្គារ៍ ទី៥ ខែមេសា។
កោះតៃវ៉ាន់ដែលប្រទេសចិនអះអាងជាទឹកដីរបស់ខ្លួនបានត្អួញត្អែរពីសម្ពាធយោធាកើនឡើងរបស់ប្រទេសចិនដោយព្យាយាម និងបង្ខំប្រទេសកោះដែលគ្រប់គ្រងដោយប្រជាធិបតេយ្យទទួលយកអធិបតេយ្យភាពរបស់ខ្លួន។

មន្ទីរបញ្ចកោណបាននិយាយក្នុងសេចក្តីជូនដំណឹងមួយទៅសភាថា កញ្ចប់ថវិកានឹងរាប់បញ្ចូលទាំងការហ្វឹកហ្វើន ការធ្វើផែនការ ការចុះសមរភូមិ ការដាក់ពង្រាយ ប្រតិបត្តិការ ការថែរក្សា និងនិរន្តភាពនៃប្រព័ន្ធការពារដែនអាកាស Patriot ព្រមទាំងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត។
សេចក្តីជូនដំណឹងបាននិយាយថា ៖«ការលក់ដែលត្រូវបានស្នើឡើងនេះបម្រើដល់ផលប្រយោជន៍ជាតិ សេដកិច្ច និងសន្តិសុខរបស់អាមេរិកដោយការគាំទ្រដល់ការប្រឹងប្រែងកំពុងបន្តរបស់អ្នកទទួលដើម្បីធ្វើឲ្យកម្លាំងយោធាកាន់តែទំនើប និងដើម្បីរក្សាសមត្ថភាពការពារជាតិកាន់តែល្អ»។
«ការលក់ដែលត្រូវបានស្នើឡើងនេះនឹងជួយរក្សាតង់ស៊ីដេមីស៊ីលរបស់អ្នកទទួល និងធានាពីការត្រៀមខ្លួនរួចជាស្រេចចំពោះប្រតិបត្តិការអាកាស។ អ្នកទទួលនឹងប្រើប្រាស់សមត្ថភាពនេះដើម្បីជាការរារាំងដល់ការគំរាមកំហែងក្នុងតំបន់ និងពង្រឹងសមត្ថភាពការពារទឹកដី»។
សហរដ្ឋអាមេរិកត្រូវបានកំណត់ដោយច្បាប់ក្នុងការផ្តល់ឲ្យកោះតៃវ៉ាន់នូវមធ្យោបាយការពារខ្លួន បើទោះជាពួកគេមិនមានចំណងការទូតផ្លូវការក៏ដោយ ហើយការគាំទ្រសព្វាវុធបែបនេះតែងតែធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារ។
ការិយាល័យប្រធានាធិបតីតៃវ៉ាន់បានកត់សំគាល់ថា នេះជាការលក់អាវុធលើកទី៣ត្រូវបានប្រកាសឡើងចាប់តាំងពីប្រធានាធិបតី ចូ បៃដិន ចូលកាន់តំណែង និងបង្ហាញពីការទំនាក់ទំនងរបស់ពួកគេរឹងដូចថ្ម។
អ្នកនាំពាក្យ Xavier Chang បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«តៃវ៉ាន់នឹងបន្តបង្ហាញពីការប្តេជ្ញាចិត្តដើម្បីការពារខ្លួន និងបន្តបង្កើនភាពជាដៃគូសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតដែលមានគំនិតដូចគ្នា»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត