Connect with us

ព័ត៌មានជាតិ

ពិសាទឹក “ឋានសួគ៌បូកគោ” ជួយលើកកម្ពស់សុខភាព និងលើកស្ទួយផលិតផលជាតិ

បានផុស

នៅ

ដំណក់ទឹកភ្លៀង ដែលមិនរងការបំពុលពីបរិយាកាស និងផ្សែងយានយន្តផ្សេងៗ ត្រូវបានយកមកប្រើប្រាស់ ដើម្បីផលិតទឹកពិសា “ឋានសួគ៌បូកគោ” ដើម្បី​លើក​កម្ពស់​សុខភាព​អ្នក​ពិសា និង​មាន​សារធាតុ​ទ្រទ្រង់​រាងកាយ​យ៉ាង​ប្រសើរ​។ ដោយមាន​កម្ពស់​ ១ ០៧៥ ​ម៉ែត្រ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ជា​តំបន់​ដ៏​ពិសិដ្ឋ​មួយ ដែលមាន​អាកាសធាតុ​ត្រជាក់​គ្រប់​រដូវ​កាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណក់ទឹក ដែល​ត្រូវបាន​ទាញយក​មកប្រើប្រាស់ សម្រាប់​ទឹក​ពិសា “​ឋានសួគ៌​បូ​ក​គោ​” មាន​គុណភាព​ខ្ពស់ ជួយ​សុខភាព​អ្នក ពិសារ ប្រៀបដូចជា ទឹក​ដែល​ត្រូវបាន​ទាញយក​ពី​ភ្នំ​ហ្វូ​ជី​ប្រទេស​ជប៉ុន​។ ជាមួយនឹង​សេវាកម្ម ពោរពេញ​ដោយ​ភាព​សម្រិតសម្រាំង និង​ការពង្រីក​សេវាកម្ម ចែកចាយ​កាន់តែ​ទូលំទូលាយ ទឹក​ពិសា​ឋានសួគ៌​បូកគោ​ បាននិង​កំពុង​ចាប់ផ្តើម​ពេញនិយម និង​ជ្រើសរើស​យកមក​ទទួលទាន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​។ ទឹក​ពិសា​ឋានសួគ៌​បូកគោ ​ត្រូវបាន​ផលិត និង​វេច​ខ្ចប់​នៅក្នុង​សហគ្រាស ផលិត​ទឹក​ពិសា​នៅលើ​ភ្នំ​បូកគោ ជា​ប្រភព​ទឹកស្អាត​មិនមាន​សារធាតុពុល​ និង​មេរោគ​ផ្សេងៗ ហើយ​ផ្តល់នូវ​សុខ​ភាពល្អ​ចំពោះ​សុខភាព​មនុស្ស​គ្រប់​វ័យ​។

​លោក​ សៅ សារិន ​នាយក​ចាត់ការ​ទូទៅ​ស្តីទី​សណ្ឋាគារ​ឋានសួគ៌ សុខា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា “​លក្ខណៈពិសេស​របស់ “​ទឹក​ពិសា​ឋានសួគ៌​បូកគោ ជា​ទឹកធម្មជាតិ នៅលើ​កំពូលភ្នំ​បូកគោ ដែលមាន​រយៈកម្ពស់​ ១ ០៧៥ ​ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ ខ្ពស់ជាង​ទឹកស្ទឹង អូរ អណ្តូង ទន្លេ ជាដើម​”​។​ លោក​បាន​បន្តថា “​ប្រសិនបើ​ទឹក​ពិសា​ចេញពី​ប្រភព​ទឹកស្ទឹង អូរ អណ្តូង ទន្លេ គេ​ត្រូវ​ប្រើប្រាស់​សារធាតុ​គីមី ដើម្បី​បំបាត់​ក្លិន​និង​ធ្វើឱ្យ​ថ្លា​។ ប៉ុន្តែ​សម្រាប់​ទឹក​ពិសា​ឋានសួគ៌​បូកគោ ជា​ទឹកធម្មជាតិ ដែល​មិនមាន​សារធាតុ​គីមី​ឡើយ​”​។

​យោងតាម​ការសិក្សា​រប​ស់​អ្នកជំនាញ មកពី​ប្រទេស​ម៉ាឡេស៊ី បានការ​កោតសរសើរ និង​ទទួលស្គាល់​ចំពោះ​គុណភាព នៃ​ទឹក​ពិសា​ឋានសួគ៌​បូកគោ​យ៉ាងខ្លាំង ដោយសារតែ​ទឹក​ពិសារបស់​យើង មាន​ប្រភព​មកពី​ប្រភពទឹក​ដែលមាន​នីវ៉ូ​ខ្ពស់ មិនមាន​សារធាតុ​គីមី​នានា​ហូរ​ចូល​ឡើយ​។ លោក​បន្តថា ដោយសារ​ភ្នំ​បូកគោ​មាន​កម្ពស់​ខ្ពស់ ហេតុនេះ​ផ្ទៃ​បឹង​ផ្ទុក​ទឹក​របស់​យើង ស្រូបយក​ដំណក់ទឹក​ភ្លៀង​ស្អាត ដែលជា​ទឹក​មិន​រង​ការបំពុល​ពី​ផ្សែង​បំពុល និង​សារ​ធាតុគីមី​ផ្សេងៗ​ឡើយ​។​

​កម្រិត​PH៨​របស់​ទឹក​ពិសា​ឋានសួគ៌​បូកគោ ជួយ​ពង្រឹង​ជាតិ​អាល់​កា​ឡាំង ដែល​ប្រឆាំងនឹង​ជំងឺ​បេះដូង ប្រឆាំងនឹង​ជាតិ​អាស៊ីត​ក្នុង​រាងកាយ ជាពិសេស​ជួយ​ឱ្យ​សម្ពាធ​ឈាម​ដំណើរ​បានល្អ​។ តាម​ការសិក្សា កម្រិត​PH​លើសពី​៧ ត្រូវបានគេទទួលស្គាល់​ថា ជា​ទឹក​អាល់កាលី​ន ដែល​ល្អ​សម្រាប់​សុខភាព ព្រោះ​វា​អាចជួយ​ក្នុងការ​បន្សាប​ជាតិ​អាស៊ីត​នៅក្នុង​ខ្លួន​យើង​។

​ទឹក​ពិសា​ឋានសួគ៌​បូកគោ​ជា​ទឹក​ពិសា ដែល​ទទួលស្គាល់​ពី​អង្គភាព​អន្តរជាតិ ដែល​បញ្ជាក់​ពី​សុវត្ថិភាព​ចំណីអាហារ មិនមាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​ពិសា​។ គ្រប់​ដំណាក់កាល​នៃ​ការផលិត ត្រូវបាន​ដំណើរការ​យ៉ាង​ល្អ​និង​មានការ​យកចិត្តទុកដាក់​ខ្ពស់បំផុត ដោយ​ត្រូវបាន​ផលិត​ដោយ​ដោយ​ប្រព័ន្ធ​ចម្រុះ Reverse Osmosis និង​សម្លាប់​មេរោគ​ដោយ UV និង​Ozone និង​តាម​ការតម្រូវ​នៃ​ស្តង់ដារ​កម្ពុជា CS 009:2005 សម្រាប់​ទឹក​ពិសាប្រកបដោយ​អនាម័យ​ និង​គុណភាព​ខ្ពស់ ISO 9001-2015 ជា​ទឹក​ពិសា​ដែលមាន​គុណភាព​ទទួលស្គាល់​តាម​កម្រិតស្តង់ដារ​អន្តជាតិ​HACCP​។ទឹក​ពិសា​ឋានសួគ៌​បូកគោ​មាន​បួន​ចំណុះ គឺ​ចំណុះ ​៣៣០ ​មី​លី​លីត្រ ៥០០ ​មី​លី​លីត្រ​ ១៥០០​ មី​លី​លីត្រ និង​២០​លីត្រ​។ រោងចក្រ​ផលិត​ទឹក ត្រូវបាន​សាងសង់​នៅលើ​ភ្នំ​បូកគោ ស្រុក​ទឹកឈូ ខេត្តកំពត ដោយ​ប្រើប្រាស់​នូវ​ខ្សែចង្វាក់​ផលិតកម្ម ទំនើប​និង​បច្ចេកវិទ្យា​ខ្ពស់បំផុត​។

​លោក​ ​សៅ សារិន ​បាន​ឲ្យ​ដឹង​ទៀតថា ខ្សែចង្វាក់​ផលិតកម្ម​នេះ​ បានចាប់ផ្តើម​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៧ មាន​សមត្ថភាព​ផលិត​ទឹក​ពិសា​បានជា​មធ្យម ចំនួន ​១ ២០០ ​កេស​ក្នុង​មួយថ្ងៃ សម្រាប់​ចំណុះ ​៥០០​ មល​និង ​៣៣០​ មល​។ សម្រាប់​ចំណុះ​ ១៥០០ ​មល ជា​មធ្យម​ផលិត​បាន​ចំនួន ​១ ២០០​ ដប​ក្នុង​មួយថ្ងៃ​។ លោក អ្នក​អាច​រក​ទិញ​ទឹក​ពិសា​ឋានសួគ៌​បូកគោ ពី​ក្រុមហ៊ុន​ដោយផ្ទាល់​សម្រាប់​ការប្រើប្រាស់ ក្នុង​ការិយាល័យ គេហដ្ឋាន ឬ​ហាង​លក់ទំនិញ​របស់លោក​អ្នក​តាមរយៈ​លេខ​088 94 94 614​។ ពិសាទឹក​ឋានសួគ៌​បូកគោ ដើម្បី​លើក​កម្ពស់​ផលិតផល​ជាតិ និង​លើក​កម្ពស់​សុខភាព​របស់​អ្នក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម