Connect with us

ព័ត៌មានជាតិ

កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស ត្រូវបានបង្ហាញជូនសម័យប្រជុំលើកទី ៤៩​ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស

បានផុស

នៅ

ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានបញ្ចប់សម័យប្រជុំលើកទី ៤៩ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២កន្លងទៅនេះ ​បន្ទាប់ពីបានរៀប​​ចំកិច្ចសន្ទនាអន្តរសកម្ម ជាមួយអ្នករាយការណ៍ពិសេសតាមប្រធានបទ និងប្រទេសជាក់លាក់ចំនួន ៤១ ​កិច្ចពិភាក្សាទូទៅចំនួន ៩ និងកិច្ចពិភាក្សាជាក្រុមចំនួន ៨​​ ព្រមទាំងបានអនុម័តសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធនឹងបញ្ហាតាមប្រ​ធានបទ និងប្រទេសជាក់លាក់​សរុបចំនួន ៣៥។ នេះបើតាមការឲ្យដឹងពីលោក អាន សុខខឿន ស្ថានបេសកកម្មអចិន្ត្រៃយ៍​កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នា​ទីក្រុង​ហ្សឺណែវ​​។

លោក អាន សុខខឿន​ បានឲ្យ​ដឹងនៅថ្ងៃនេះថា ក្នុងអំឡុងនៃកិច្ចប្រជុំរយៈពេល ៥​សប្តាហ៍ (ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២) ស្ថានបេសកកម្មអចិន្ត្រៃយ៍​ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ បានចូលរួមទ្បើងថ្លែង​បទអន្តរាគមន៍សរុប​ ៣៣ លើក​​បង្ហាញពី​កិច្ចប្រឹងប្រែង​សមិទ្ធផល និងវឌ្ឍនភាពក្នុងទិដ្ឋភាពច្បាប់​គោលនយោបាយ និងការអនុវត្តជាក់ស្តែង របស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា៖ សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍។ គណៈ​ប្រតិភូកម្ពុជា​ ក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សានានា ស្ដីពី ការពង្រឹងរបៀបរបបការងារ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេស ព្រមទាំងប្រធានបទ ស្តីពី ​ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេ​សមួយចំនួនផងដែរ។

បើតាមលោក អាន សុខខឿន​​ នៅក្នុងកិច្ចប្រជុំរយៈពេល ៥​សប្តាហ៍នោះ លោកបានលើក​ឡើង​ពី​​បញ្ហាមួយ​ចំនួនដូចជា៖ ការឆ្លើយតបរបស់កម្ពុជា ចំពោះជំងឺរាតត្បាតកូវីដ-១៩ ដោយបានប្រកាន់គោលការណ៍សិទ្ធិមនុស្សជាស្នូល ជាពិសេសសិទ្ធិមានជីវិត សុខភាព និងការរស់រាន​, កម្មវិធីឧបត្ថម្ភសាច់ប្រាក់​ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃរបស់កម្ពុជាជាដើម, ការបរិច្ចាកម៉ាស់ការពាររាប់លាន រួមជាមួយវ៉ាក់សាំង និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀត ដល់ប្រទេសមួយចំនួន ឈរលើស្មារតីសាមគ្គីភាព និង​កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ការ​ឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយអនុវត្តតាមការលើកឡើងថា “គ្មាននរណាម្នាក់អាចមានសុវត្ថិភាពឡើយ ប្រសិនបើគ្រប់​គ្នាពុំមានសុវត្ថិភាព”,​ ការផ្តល់លទ្ធភាពជូនជនពិការ ទទួលបានសេវាសុខុមាលភាពសង្គម ស្របតាមផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព (២០១៩-២០២៣)​, សិទ្ធិទទួលបានរបបអាហារ, ការលុបបំបាត់អំពើហិង្សាលើកុមារនៅទូទាំងពិភពលោក​, ការផ្តល់សច្ចាប័នលើអនុសញ្ញា ទាក់ទងនឹងវប្បធម៌ជាច្រើន​,​ ​ភាពសុខ​ដុមរមនាផ្នែកសាសនា​, គោលនយោបាយ​ជាតិ ស្តីពីការអភិវឌ្ឍជនជាតិ​​ដើមភាគតិច​​, ការគាំពារសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី​, ​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំជាស្រ្តី លើកទី២ ក្រោមប្រធានបទ “កសាងចីរភាព បរិយាប័ន្ន និងភាពធន់៖ សហគ្រិនភាពរបស់ស្រ្តីនៅអាស៊ាន”,​ ការដោះស្រាយចំពោះការកើនឡើងនៃការប្រើប្រាស់ភាសាស្អប់ខ្ពើម ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការញុះញង់​។

ជាមួយគ្នានោះ ក៏បាន​លើកឡើងពីការ​គាំទ្ររបស់កម្ពុជា ​នូវ​រាល់កិច្ចខិតខំប្រឹងប្រែង​សំដៅកែលម្អការងាររបស់អ្នករាយការណ៍ពិសេស រួមទាំងការអំពាវនាវឱ្យបង្កើតយន្តការត្រួតពិនិត្យ ដើម្បីធានាការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវក្រមសីលធម៌ របស់អ្នករាយការណ៍ពិសេស​ផងដែរ​៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម