ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារបន្ថែមទៀតដល់ អ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃពុធទី០៦ខែមេសានេះថា ទីក្រុងវ៉ាស៊ីនតោន នឹងបញ្ជូនជំនួយបន្ថែមស្មើនឹងទំហំទឹកប្រាក់ចំនួន ១០០លានដុល្លារទៅឲ្យអ៊ុយក្រែន ដើម្បីបំពេញតម្រូវការបន្ទាន់របស់ខ្លួន សម្រាប់ប្រព័ន្ធប្រឆាំងគ្រឿងសឹក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Blinken និយាយថា នេះគឺជាជំនួយជាអាវុធ គ្រឿងបរិក្ខារ និងការផ្គត់ផ្គង់ទីប្រាំមួយរបស់សហរដ្ឋអាមេរិក ទៅឲ្យអ៊ុយក្រែន និងថា វាធ្វើឲ្យជំនួយសន្តិសុខសរុបរបស់សហរដ្ឋអាមេរិក ទៅឲ្យទីក្រុង កៀវ កើនឡើងដល់ទំហំទឹកប្រាក់ជាង ១.៧ ពាន់លានដុល្លារ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីចាប់ផ្តើម។
លោកបានបន្ថែមថា លោក “តក់ស្លុត និងរន្ធត់” ចំពោះការសម្លាប់នៅក្នុងទីក្រុង Bucha ហើយបានសន្យាថា នឹងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដើម្បីធានានូវការទទួលខុសត្រូវ តាមរយៈការកត់ត្រាការរំលោភបំពាន។
ស្របពេលជាមួយគ្នានោះ យោងតាមទីភ្នាក់ងារសារព័ត៌មាន Associated Press ដែលដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា ជំនួយបន្ថែមនេះគឺសម្រាប់ការផ្ទេរមីស៊ីលប្រឆាំងគ្រឿងសឹក Javelin៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ស្រ្តីបាញ់ស៊ីបដៃឯក “Charcoal” ក្លាយជាវីរនារី អ៊ុយក្រែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ