ជីវិតកម្សាន្ដ
លោកតា ព្រហ្ម ម៉ាញ ត្រៀមចេញទៅព្យាបាលនៅក្រៅប្រទេស ដើម្បីបញ្ជាក់ពីជំងឺ
បន្ទប់ពីចូលសម្រាកព្យាបាលនៅមន្ទីពេទ្យអស់រយ:ពេលជាងកន្លះខែមកនេះ ឥឡូវត្រូវបានប្រភពបញ្ជាក់ថាវិរ:សិល្បករផ្នែកចម្រៀងអាយ៉ៃលោកតា ព្រហ្ម ម៉ាញ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ។
ថ្លែងប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ តារាចម្រៀងល្បីឈ្មោះលោកតា ព្រហ្ម ម៉ាញ បានបញ្ជាក់ថា ពេលនេះលោកតាបានវិលត្រឡប់ទៅដល់ផ្ទះវិញហើយក្រោយសម្រាកនៅមន្ទីរពេទ្យជាងកន្លះខែនេះដោយសារបញ្ហាជំងឺលើសឈាម។
លោកតា ព្រហ្ម ម៉ាញ បានបន្តថា ចំពោះអាការ:ជំងឺរបស់គាត់ពេលនេះបានធូស្រាល និងប្រសើរឡើងវិញហើយ គឺអាចដើរបានដោយខ្លួនឯង និងហូបអាហារបានដូចធម្មតា។ លោកតាបន្តថា គិតមកដល់ពេលដល់ថ្ងៃនេះ គាត់បានត្រឡប់មកដល់ផ្ទះ៦ថ្ងៃហើយ ហើយត្រៀមទៅជួបតាមការណាត់របស់ក្រុមគ្រូពេទ្យនៅថ្ងៃស្អែកទី០៧ ខែមេសាដើម្បីតាមដានសុខភាពបន្ថែម។
វិរ:សិល្បករផ្នែកចម្រៀងអាយ៉ៃលោកតាព្រហ្មម៉ាញ បានបញ្ជាក់បន្ថែមថា ថ្វីត្បិតពេលនេះជំងឺគាត់បានធូស្រាលនិងប្រសើរឡើងវិញពិតមែន ប៉ុន្តែនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ លោកនឹងចេញទៅព្យាបាលបន្តនៅសហរដ្ឋអាមេរិករយ:ពេលប្រមាណជាង១ខែទៀត ដើម្បីឲ្យកាន់តែច្បាស់ក្នុងចិត្តថា ពិតបានជាសះស្បើយពីជំងឺនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ