ព័ត៌មានអន្ដរជាតិ
អាមេរិកនិយាយថា ចិននឹងប្រឈមទណ្ឌកម្ម បើឧបត្ថម្ភសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន
ទណ្ឌកម្មលើរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែនអាចរាលដល់ប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំងឧបត្ដម្ភសម្ភារដល់ទីក្រុងមូស្គូ។ នេះតាមការឲ្យដឹងពីអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកស្រី Wendy Sherman បាននិយាយនៅថ្ងៃពុធ ទី៦ ខែមេសា។
លោកស្រី Sherman បានលើកឡើងថា ៖«ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ និងការគ្រប់គ្រងលើការនាំចេញត្រូវបានសម្របសម្រួលក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូអាមេរិប្រឆាំងលើប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន សេដ្ឋកិច្ច និងអ្នកកាន់អំណាចរបស់ប្រទេស គួរតែជាគំរូមួយសម្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង»។
«ខ្ញុំគិតថា វាផ្តល់ឲ្យលោកប្រធានាធិបតី ស៊ី នូវការយល់ដឹងដ៏ល្អចំពោះអ្វីដែលបានកើតឡើង ប្រសិនបើលោកឧបត្ថម្ភដល់លោក ពូទីន ក្នុងទម្រង់សម្ភារណាមួយ»។ លោកស្រី Sherman បានប្រាប់តំណាងគណៈកម្មាធិការកិច្ចការបរទេសរបស់សភា។
លោកស្រីថា ទីក្រុងប៉េកាំងគួរតែយកមេរៀនដែលត្រឹមត្រូវពីការឆ្លើយតបរបស់ប្រទេសលោកខាងលិចដែលបានសម្របសម្រួលជុំវិញអ៊ុយក្រែនថា សកម្មភាពណាមួយរបស់ចិនទៅលើកោះតៃវ៉ាន់ដោយកម្លាំងគឺមិនអាចទទួលយកបាន។
«យើងសង្ឃឹមថា ចិនយល់ថា មានសកម្មភាពណាមួយនឹងឃើញមានការឆ្លើយតបពីសហគមន៍អន្តរជាតិ មិនមែនមានតែអាមេរិកនោះទេ»។
លោកស្រីបានបន្ថែម៕ ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ