ព័ត៌មានអន្ដរជាតិ
ថៃ អនុញ្ញាតឲ្យនារីភេទទី ២ ពាក់អាវមានរូបលោក ប្រាយុទ្ធ ពេលរើសចូល បម្រើកងទ័ព
ប្រភពព័ត៌មានបានឲ្យដឹងថា កងទ័ពជើងគោកថៃបានធ្វើការច្រានចោលចំពោះការហាមប្រាមនារីភេទទី២ (ខ្ទើយស្រី) មិនឲ្យពាក់អាវមានរូបលោក ប្រាយុទ្ធ ចាន់អូចា នៅពីមុខដើម្បីចូលរួមក្នុងដំណើរការជ្រើសរើសចូលបម្រើកងទ័ព ដោយនិយាយថា មន្ត្រីគណៈកម្មការជ្រើសរើសបានធ្វើទៅតាមនិតិវិធីគ្រប់ជំហាន ដោយគ្មានការហាមប្រាមណាមួយឡើយ ។

លោកស្រីវរសេនីយ៍ឯក Sirichan Ngathong អ្នកនាំពាក្យកងទ័ពជើងគោកថៃបានឲ្យដឹងថា បច្ចុប្បន្នកងទ័ពជើងគោកបាននិងកំពុងធ្វើការជ្រើសរើសទាហានសកម្ម រវាងពីថ្ងៃទី ១-២០ ខែមេសា ឆ្នាំ២០២២ ក្នុងពេលតែមួយព្រមៗគ្នានៅទូទាំងប្រទេស ដែលរយៈពេល ៤ថ្ងៃកន្លងមកនេះ បរិយាកាសនៃដំណើរការជ្រើសរើសបានប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ល្អ ដោយមានបុរសថៃបានចូលបង្ហាញខ្លួន(ដាក់ពាក្យចូលបម្រើកងទ័ព) បានចំនួន ១២,០៥៦ នាក់ហើយ និងឆ្លងកាត់នីតិវិធីនៃការជ្រើសរើសដែលរដ្ឋាភិបាលបានកំណត់ ។
បន្ទាប់ពីនោះដល់ដំណាក់កាលជួបគ្រូពេទ្យដើម្បីពិនិត្យរាងកាយ ដោយចាត់លំដាប់ថ្នាក់អ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ដើម្បីចូលបម្រើជាកងទ័ព ដោយវាស់ទំហំរាងកាយ ដើម្បីចូលទៅក្នុងនីតិវិធីចាប់ឆ្នោតកាតពណ៌ (ខ្មៅ- ក្រហម) និងចូលដល់នីតិវិធីចុងក្រោយ គឺការទទួលស្គាល់លទ្ធផលត្រួតពិនិត្យជ្រើសរើស ដែលត្រូវបានចាត់ទុកថា បានឆ្លងកាត់នីតិវិធីជ្រើសរើសទាំងស្រុង ។

ចំពោះការស្លៀកពាក់របស់បេក្ខជនដែលមកដាក់ពាក្យ កងទ័ពជើងគោកមិនបានកំណត់ប្រភេទសម្លៀកបំពាក់ក្នុងលក្ខខណ្ឌណាមួយឡើយ ។ ដូច្នេះបេក្ខជនដែលត្រូវបានជ្រើសរើសអាចស្លៀកពាក់បានតាមសម្រួលក្នុងការស្លៀកពាក់បែបសុភាពរាបសារមកចូលរួមការជ្រើសរើសតាមកាលបរិច្ឆេទ និងពេលវេលាដែលបានណាត់ជួបរបស់ខ្លួន ។
រីឯករណីដែលមានការលើកឡើងដែលត្រូវបានគេបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអះអាងថា មាននារីប្រភេទទី២ ពាក់អាវមានរូបនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ហើយត្រូវបានមន្ត្រីទទួលពាក្យមិនអនុញ្ញាតឲ្យចូលរួមក្នុងការជ្រើសរើសនោះ គឺបានធ្វើការត្រួតពិនិត្យជាមួយប្រធានគណៈកម្មការជ្រើសរើសរួចហើយ គឺមិនពិតនោះទេ ពោលគឺគ្មានមន្ត្រីណាម្នាក់និយាយហាមប្រាមបែបនេះទេ ហើយអ្នកដែលបានឃើញក្នុងរូបភាពនេះ ក៏អាចចូលរួមការជ្រើសរើសបានតាមនីតិវិធីជាធម្មតាដោយគ្មានការហាមប្រាមឡើយ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Bangkok Biznews
ចុចអាន ៖ ថៃ អះអាងថា ការបញ្ជាទិញនាវាមុជទឹកបំពាក់ម៉ាស៊ីនម៉ាស៊ូតពី ចិន កំពុងដំណើរការ មិនមានបញ្ហាអ្វីទេ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត