ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមាន ឥណ្ឌា កុំឲ្យចូលខ្លួនជាមួយ រុស្ស៊ី (មានវីដេអូ)
ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់លោកប្រធានាធិបតី Joe Biden បាននិយាយថា សហរដ្ឋអាមេរិកបានព្រមានឥណ្ឌា ប្រឆាំងនឹងការចាប់ដៃគូជិតស្និទ្ធជាមួយរុស្ស៊ី បន្ទាប់ពីការលុកលុយអ៊ុយក្រែន។
នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមាន លោក Brian Deese បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធទី០៦ខែមេសាថា “សាររបស់យើងទៅកាន់រដ្ឋាភិបាលឥណ្ឌាគឺថា ឥណ្ឌានឹងខាតបង់ ហើយមានផលវិបាកធំធេង និងយូរអង្វែង សម្រាប់ការដែលសម្របសម្រួលយុទ្ធសាស្ត្រកាន់តែច្បាស់លាស់ជាមួយរុស្ស៊ី”។
លោកបានបន្ថែមថា “យើងពិតជាខកចិត្ត ចំពោះការសម្រេចចិត្តរបស់ចិន និងឥណ្ឌា ក្នុងបរិបទនៃការវាយលុកនេះ”។
គួររម្លឹកឡើងវិញថា ឥណ្ឌាបានបដិសេធ ដាក់ទណ្ឌកម្មលើរុស្ស៊ី ខុសប្រទេសផ្សេងទៀត។
ឥណ្ឌា ដែលអាមេរិកមើលឃើញថាជាប្រទេសប្រឆាំងនឹងមហាអំណាចរបស់ចិននៅអាស៊ី គឺជាប្រទេសនាំចូលអាវុធរុស្ស៊ីធំបំផុត។
ការព្រមាននេះកើតឡើង បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិកលោក Daleep Singh បានធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសឥណ្ឌា កាលពីសប្តាហ៍មុន។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយបន្ទាប់ពីលោក Singh ត្រឡប់មកវិញក្នុងសប្តាហ៍នេះថា “អ្វីដែលលោក Daleep បានបញ្ជាក់យ៉ាងច្បាស់ចំពោះសមភាគីរបស់គាត់ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះគឺថា ពួកយើងមិនជឿថា វាជាផលប្រយោជន៍របស់ឥណ្ឌាទេក្នុងការពន្លឿន ឬបង្កើនការនាំចូលថាមពលរុស្ស៊ី និងទំនិញផ្សេងទៀត”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិកអះអាងថា រុស្ស៊ី ដកទ័ពចេញពីទីក្រុង Kyiv និង Chernihiv អស់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន