វប្បធម៌ ជំនឿ
ទំនាក់ទំនង ឪពុក ឬម្ដាយ កើតឆ្នាំខាល ជាមួយ កូនកើតឆ្នាំទាំង ១២
ឯកឧត្ដម អ៊ឹម បុរិន្ទ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងថា លោកអ្នកជាឪពុក ឬ ម្តាយដែលមានកំណើតជាឆ្នាំខាល មានទំនាក់ទំនងជាមួយកូនប្រុសស្រីកើតក្នុងឆាំ្នទាំង១២ ដូចតទៅ៖
កូនកើតឆ្នាំជូត ខ្លាប្រាកដជាអាចមានសមត្ថភាពការពារផ្នកណ្ដុរបានល្អណាស់។
កូនកើតឆ្នាំឆ្លូវ កូនចៅប្រុសស្រីអាចរស់នៅដោយម្ចាស់ការខ្លួនឯង ហេតុនេះពួកគេបែក ចេញពីផ្ទះសំបែងទៅរស់នៅរៀងៗខ្លួន។
កូនកើតឆ្នាំខាល ត្រូវតែរស់នៅដោយឡែកពីគ្នា ព្រោះខ្លាពីរប្រយុទ្ធគ្នា ប្រាកដជាអាចមួយ មានរបួស។
កូនកើតឆ្នាំថោះ សម្បកក្រៅដូចជាកតញ្ញូសម្បើមណាស់ តែក្នុងចិត្តមានការទោមនស្ស។
កូនកើតឆ្នាំរោង ការប្រាស្រ័យទាក់ទងគ្នាល្អឥតខ្ចោះ។
កូនកើតឆ្នាំម្សាញ់ ក្បាលខ្លា កន្ទុយពស់ រីឯឆ្នាំពស់សុំសុខជាមួយខ្លា តែពុំបានទទួលផលល្អ។
កូនកើតឆ្នាំមមី អត្តចរិតទាំងសង្ខាងសុទ្ធតែធាតុភ្លើង ម៉្លោះហើយងាយនឹងមានការបះទង្គិចគា្ន ប៉ុន្តែទីបំផុតក៏មានការយោគយល់គា្នទៅវិញទៅមក។
កូនកើតឆ្នាំមមែ បញ្ជូនឆ្នាំពពែចូលមាត់ខ្លា ហើយឆ្នាំខ្លាចូលចិត្តទម្លាក់កំហុសទៅពពែ ហេតុ នេះបរិយាកាសច្រើនតែអាប់អួរ។
កូនកើតឆ្នាំវក ស្វាចូលចិត្តចំអកលេងសើចជាមួយនឹងឆ្នាំខ្លា ប៉ុន្តែ គឺពុំត្រូវហួសហេតុពេក ជាការគ្រប់គ្រាន់។
កូនកើតឆ្នាំរកា ឆ្នាំខ្លាស្រឡាញ់ថ្នាក់ថ្នមមាន់ណាស់ ប៉ុន្តែឆ្នាំមានឯណោះវិញទេដែលមិនបានយល់ព្រម។
កូនកើតឆ្នាំច អាចរួមសុខរួមទុក្ខជាមួយគ្នារហូតដល់ចាស់ស្លាប់។
កូនកើតឆ្នាំកុរ ឆ្នាំជ្រូកឫកពារសុចរិតហើយអាចលើកអភ័យទោសដល់ឪពុក ម្ដាយ។
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ