Connect with us

កីឡា

ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្ម តែលទ្ធផលមិនបានល្អ

បានផុស

នៅ

ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងពានរង្វាន់បាល់ទាត់ក្នុងសាល ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Futsal Championship 2022) នៅប្រទេសថៃ ហើយត្រឹមថ្ងៃទី០៦ មេសា ម្សិលមិញ។

ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមតាំងពីថ្ងៃទី០២ ខែមេសា ហើយជម្រើសជាតិក្នុងសាលកម្ពុជា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះថៃ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងព្រុយណេ។ ជាលទ្ធផលកម្ពុជា រកបាន ១ពិន្ទុពីការប្រកួត ៣ដង ពោល​គឺប្រកួតបើកឆាកចាញ់ ម៉ាឡេស៊ី ៧-៦ ប្រកួតទី២ ចាញ់ម្ចាស់ផ្ទះដែលជាក្រុមខ្លាំងកម្រិតពិភពលោក លើកីឡាបាល់ទាត់ក្នុងសាលនេះ ១៦-០ បន្ទាប់មកស្មើជាមួយ ព្រុយណេ ២-២ និងចុងក្រោយចាញ់ឥណ្ឌូនេស៊ី ១១-២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញលទ្ធផលនេះ កីឡាករ រស់ ស៊ីចំរើន ដែលជាសមាជិកក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានរៀបរាប់ទាំងមោទកភាព ក៏ដូចជាលាយឡំជាមួយនឹងភាពសោកស្ដាយ ក្រោយទទួលបានលទ្ធផលពុំសូវគាប់ប្រសើរ។

កីឡាករដែលរកបាន១គ្រាប់ក្នុងព្រឹត្តិការណ៍នេះបានឲ្យដឹងថា «ខ្ញុំរីករាយដែលបានចូលរួមព្រឹត្តិការណ៍តំណាងឲ្យជាតិ។ ថ្វីដ្បិតបើលទ្ធផលមិនល្អប្រសើរ តែពួកខ្ញុំប្រឹងប្រែងអស់ពីលទ្ធភាព ពីព្រោះខ្ញុំគិតថា ដៃគូប្រកួតរបស់យើងសុទ្ធតែមានសមត្ថភាពល្អៗ»។

កីឡាករមកពីក្រុម Alpha FT នៃពានរង្វាន់បាល់ទាត់ក្នុងសាលកម្ពុជា បានសម្ដែងការសោកស្ដាយជាមួយនឹងការប្រកួតទល់ព្រុយណេ ដ្បិតពេលនោះកម្ពុជាមានឱកាសច្រើន។ «ប្រកួតដែលខ្ញុំសោកស្ដាយជាងគេ គឺការប្រកួតជាមួយនឹងព្រុយនេ យើងមានឱកាសច្រើន ប៉ុន្តែការបញ្ចប់ទីគឺអត់សូវបានល្អ»។

គួរបញ្ជាក់ថា បាល់ទាត់ក្នុងសាលកម្ពុជា ទើបតែចាប់ផ្ដើមមានសកម្មភាពផុសផុលឡើងវិញនាប៉ុន្មានឆ្នាំចុងក្រោយ​ពោលគឺអំឡុងឆ្នាំ២០១៧ ខណៈនៅឆ្នាំ២០១៨ បានត្រលប់ចូលរួមការប្រកួតលើឆាកអន្តរជាតិ ក្នុងពានរង្វាន់ដដែលខាងលើ។ បាល់ទាត់ក្នុងសាល ក៏ស្ថិតនៅក្នុងមុខព្រួញទាំង ១២របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែរ ដេលបានដាក់ចេញក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២២ របស់សហព័ន្ធ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

ពានរង្វាន់បាល់ទាត់ក្នុងសាល ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Futsal Championship) ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែទើបតែអាក់ខាន ២ឆ្នាំចុងក្រោយ (២០២០, ២០២១) ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ-១៩។ លើកចុងក្រោយដែលកម្ពុជា ចូលរួមប្រកួតក្នុងឆ្នាំ២០១៩ គឺរកបាន ១ពិន្ទុដូចគ្នា ពីការប្រកួត ៣ដង ចាញ់២ និងស្មើ១៕ 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា៩ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម