Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​សង្ឃឹម​​ថា ប្រតិបត្តិការ​​យោធា​​នៅ​​អ៊ុយក្រែន​​នឹង​​ចប់​ក្នុង​​ប៉ុន្មាន​​ថ្ងៃ​​ខាង​​មុខ

បានផុស

នៅ

រដ្ឋាភិបាល​ទី​ក្រុង​មូស្គូ​សង្ឃឹម​ថា ប្រតិបត្តិការ​យោធា​​នៅ​ប្រទេស​អ៊ុយក្រែនប្រហែល​ជា​ចប់​​​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ អាច​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក Dmitry Peskov បាន​ប្រាប់​សារព័ត៌មាន Sky News កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រាប់​ថា កង​ទ័ព​រុស្ស៊ី​នឹង​បញ្ចប់​ប្រតិបត្តិការ​​ដោយ​សម្រេច​បាន​គោល​ដៅ​របស់​ខ្លួន ឬ​ទី​ក្រុង​មូស្គូ និង​ទី​ក្រុង​កៀវ​នឹង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀងមួយ​តាម​រយៈ​ការ​ចរចា។

លោក Peskov បាន​និយាយ​​ថា ទិដ្ឋភាព​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​​​​ពឹង​​ផ្អែក​ភាគ​ច្រើន​លើ​ភាព​ជាក់​លាក់​នៃ​គោល​ជំហរ​របស់​អ៊ុយក្រែន និង​ឆន្ទៈ​​របស់​គេ​ដើម្បី​យល់​ព្រម​​លើ​លក្ខខណ្ឌ​របស់​រុស្ស៊ី។​​ ជា​ពិសេស​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​ជន​ស៊ីវិល​​នៅ​តំបន់ Donbass ត្រូវ​តែ​នាំ​យក​​មក​កាត់​ទោស។

នៅ​ពេល​សួរ​អំពី​ការ​ចោទ​ប្រកាន់​​របស់​ទី​ក្រុង​កៀវ​លើ​ទី​ក្រុង​មូស្គូ​ជុំ​វិញ​ការ​សម្លាប់​រង្វាលលើ​ជន​ស៊ីវិល​រាប់​រយ​នាក់​នៅ​ទី​ក្រុង​តូច​របស់​អ៊ុយក្រែន លោក Peskov បាន​និយាយ​ថា ការ​អះ​អាង​បែប​នេះ​គ្មាន​អ្វី​ក្រៅ​ពី​ក្លែង​ក្លាយ​ច្បាស់​លាស់​នោះ​ទេ។

«យើង​ខ្ញុំ​សូម​បដិសេធ ទាហាន​រុស្ស៊ី​​អាច​មាន​អ្វី​មួយ​ដូច​គ្នា​នឹង​អំពើឃោរឃៅ​ទាំង​នោះ​ហើយថា សាក​សពត្រូវ​បាន​​គេ​ដាក់​​លើ​ដង​ផ្លូវ​ទាំង​​នៅ​ទី​ក្រុង Bucha»។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​បាន​ប្រាប់កាសែត Sky News និង​បន្ថែម​ថា ៖«យើង​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​នេះជា​មួយ​នឹង​ការ​ក្លែង​បន្លំ និង​ភូត​កុហក»។

លោក Peskov បាន​និយាយ​ថា ៖«រុស្ស៊ី​មាន​ចំណាប់​​អារម្មណ៍​លើ​ការ​ស៊ើប​អង្កេតដោយ​​ឯករាជ្យ​ និង​មាន​គោល​ដៅ​​មួយ​ពិត​ប្រាកដ​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំង​នោះ»។

យោង​តាម​លោក Peskov ឲ្យ​ដឹង​ថា គោល​បំណង​មួយ​ក្នុង​ចំណោម​គោល​ដៅ​ជា​ច្រើន​អំពី​ប្រតិបត្តិការ​យោធា​គឺ​ដើម្បី​បញ្ចៀស​ជម្លោះ​កាន់​តែ​ធំ ដែល​ហៅ​ថា សង្គ្រាម​លោក​លើក​ទី​៣ ដែលទំនង​ជា​មាន​ការ​វាយ​ប្រហារ​ដោយ​នុយក្លេអ៊ែរ។ ប្រសិន​បើ​អ៊ុយក្រែន​ចូល ណាតូ ហើយ​បន្ទាប់​មក​​​ព្យាយាម​ដណ្តើម​យក​តំបន់ Crimea ដោយ​កម្លាំង​យោធា នោះ​សមាជិក​ណាតូ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នឹង​ការពារ​អ៊ុយក្រែន អីចឹង​អាច​រាល​ដាល​ជម្លោះ​ជា​សកល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកអភិបាលខេត្តក្រចេះ ចុះពិនិត្យមូលដ្ឋាន ​ដើម្បី​ជួយ​សង្គ្រោះស្រូវរដូវប្រាំងដែលកំពុងខ្វះទឹក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលរាជធានី ត្រៀមរៀបចំស្តង់លក់ម្ហូបអាហារ កន្លែងប្រគំតន្ត្រី គូរគំនូរ សៀករហ័សកម្ម បម្រើភ្ញៀវ មកដើរលេងកំសាន្ត ផ្លូវថ្មើរជើង (walk street)

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យការបង្កបង្កើនផលដំណាំស្រូវរបស់កសិករ ក្នុងស្រុកបាធាយ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​អគារ​ប្រណីត​នៅ​​តំបន់​​ការពារ​ដោយ​យូណេស្កូ​​នៅ​​ Odesa រង​ការ​បំផ្លាញ​​

ព័ត៌មានជាតិ១២ ម៉ោង មុន

ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់បានប្រមាណ៥២% ហើយ

Sokha Hotels

ព័ត៌មានពេញនិយម