ព័ត៌មានអន្ដរជាតិ
អាមេរិក ថា យោធារុស្ស៊ីមិនលើកទូរសព្ទ ពេលខ្លួនទាក់ទងទៅ
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយសារជាថ្មីនៅក្នុងសវនាការគណៈកម្មាធិការសេវាប្រដាប់អាវុធរបស់ព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ទី០៧ខែមេសាថា មេដឹកនាំយោធាអាមេរិក មិនអាចទាក់ទងបានជាមួយសមភាគីនៅទីក្រុងមូស្គូទេ ចាប់តាំងប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ចាប់ផ្តើម។

លោក Austin បានប្រាប់សមាជិកព្រឹទ្ធសភាថា “លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះ និងខ្លួនខ្ញុំផ្ទាល់បានទាក់ទងទៅសមភាគី ក្នុងប្រទេសរុស្ស៊ី ជាញឹកញាប់ដើម្បីព្យាយាមធានាថា យើងអាចរក្សាកិច្ចសន្ទនាបាន។ លើកចុងក្រោយបំផុត គឺចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក”។
លោកបានបន្ថែមថា “វាមិនមែនជោគជ័យធំទេ ព្រោះខាងរុស្ស៊ីមិនបានឆ្លើយតប”។
ទោះនិយាយថា លោកខកចិត្តចំពោះរឿងនេះក៏ដោយ ប៉ុន្តែលោកបានបន្ថែមថា “វាមិនមែនមានន័យថា យើងនឹងឈប់ទាក់ទងពួកគេនោះទេ។ ខ្ញុំគិតថា យើងត្រូវតែមានសមត្ថភាពនិយាយជាមួយថ្នាក់ដឹកនាំ”។

លោក Austin និយាយបែបនេះ នៅពេលត្រូវបានកោះហៅទៅព្រឹទ្ធសភា ដើម្បីឆ្លើយសំណួរអំពីកញ្ចប់ថវិកាឆ្នាំ២០២៣ ដែលមន្ទីរបញ្ចកោណស្នើសុំ និងជាចំនួនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។
នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី ៣០ ខែមីនា អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានសារភាពថា មិនមានការសន្ទនាជាមួយយោធារុស្ស៊ីទេ ប៉ុន្តែបានប្រកាសថា អាមេរិកមានឆន្ទៈក្នុងកិច្ចពិភាក្សាទាំងនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រទេសមួយ បង្ខំចិត្តបោះឆ្នោតប្រឆាំងរុស្ស៊ីនៅ UN ព្រោះរងការគំរាមកំហែង ដាក់ទណ្ឌកម្ម

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?