ព័ត៌មានជាតិ
នៅតំបន់ PUB Street មានព្រឹត្តិការណ៍ធំពីរត្រៀមទទួលភ្ញៀវទេសចររាប់ម៉ឺននាក់មកលេងចូលឆ្នាំ
ព្រឹត្តិការណ៍ធំពីរនឹងរៀបចំឡើងនៅតំបន់ផាប់ស្រ្តីត (Pub Street) ដើម្បីត្រៀមទទួលទេសចររាប់ម៉ឺននាក់មកដើរកម្សាន្តនាឱកាសចូលឆ្នាំថ្មី។
លោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានឲ្យកម្ពុជាថ្មីដឹងនៅរសៀលនេះថា នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខឆាប់ៗនេះ នឹងមានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅក្រុងសៀមរាប ហើយនៅផាប់ស្ត្រីត (Pub Street) ក៏មានការប្រគំតន្រ្តីដោយមានការសហការជាមួយក្រុមហ៊ុនឯកជន សម្រាប់ទទួលភ្ញៀវទេសចរមកកម្សាន្ត។
បើតាមព័ត៌មានដែលលោកទទួលបាន គិតត្រឹមថ្ងៃនេះបន្ទប់ស្នាក់នៅតាមផ្ទះសំណាក់និងសណ្ឋាគារជាង ៧០ ភាគរយត្រូវបានភ្ញៀវកក់ពេញអស់។
បន្ទាប់ពីបិទទ្វារមួយរយៈធំ អាជីវកម្មបានចាប់ផ្ដើមមានសកម្មភាពឡើងវិញនៅតំបន់ផាប់ស្រ្តីត (Pub street) ដែលជាទីដ៏ពេញនិយមនៅក្នុងសៀមរាប។ បើតាមអាជ្ញាធរខេត្ត ក្នុងចំណោមហាងនិងភោជនីយដ្ឋានជាង ២០០ កន្លែង មានប្រហែល ៣០ ទៅ ៤០ ភាគរយ បានបើកដំណើរការឡើងវិញ ខណៈលំហូរភ្ញៀវទេសចរក៏ចាប់ផ្តើមវិលត្រឡប់មកវិញបណ្តើរៗ។
ខេត្តសៀមរាបជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងទាក់ទាញសម្រាប់ដំណើរកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានលើកឡើងក្នុងពេលថ្មីៗនេះ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី អាជ្ញាធរបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបនៅក្រុងសៀមរាប ផាប់ស្ត្រីត (Pub Street) អុំទូកលេងនៅតាមដងស្ទឹងសៀមរាប ល្បែងល្បាំប្រជាប្រិយ ការតាំងពិព័រណ៍ ពិធីកម្សាន្តតាមបែបសាសនានៅប្រាសាទចៅសាយទេវតាជាដើម។
លោកប្រធានមន្ទីរទេសចរណ៍បានបន្តទៀតថា មិនត្រឹមតែនៅក្នុងខេត្តប៉ុណ្ណោះទេ នៅតាមបណ្ដាស្រុកផ្សេងទៀតក៏រៀបចំកម្មវិធីកម្សាន្តច្រើននៅតាមគោលដៅប្រមាណ ១៧ គោលដៅទៀត ដូចជានៅសហគមន៍អេកូទេសចរណ៍ចង្ក្រានរយនៅ ស្រុកវ៉ារិន នៅតំបន់ភ្នំគូលែនក៏មានសហគមន៍ថ្មីៗ២-៣ទៀតដែរ។ ជាមួយគ្នានោះ តំបន់ទន្លេសាបក៏ដូចជានៅសហគមន៍ចុងឃ្នាស ក៏មានការរៀបចំឱ្យមានសកម្មភាពទេសចរណ៍ទាក់ទាញឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានទទួលយកមកគ្រប់គ្រងវិញ។
បន្ទាប់ការបើកប្រទេសឡើងវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនោះ បានជំរុញឱ្យចលនាទេសចរផ្ទៃក្នុងចេះតែមានការរីកចម្រើនកើនឡើង ខណៈប្រជាជនកម្ពុជាក៏មានការចេញដើរកម្សាន្តច្រើនទៅគ្រប់ទីកន្លែងនៃគោលដៅទេសចរណ៍ក្នុងប្រទេស ដូចជាគោលដៅអេកូទេសចរណ៍ សៀមរាប-អង្គរ តំបន់ឆ្នេរជាដើម៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?