ព័ត៌មានអន្ដរជាតិ
យន្តហោះ DHL ជួបឧបទ្ទវហេតុបែកជាពីរ ពេលកំពុងចុះចត
យន្តហោះដឹកទំនិញ Boeing 757-200 របស់ក្រុមហ៊ុន DHL បានសុំធ្វើការចុះចតភ្លាមៗដោយគ្មានមូលហេតុបន្ទាប់ពីហោះហើរមិនប៉ុន្មាននាទី ហើយស្រាប់តែរអិលចេញពីផ្លូវរត់របស់ខ្លួន និងបានបាក់កន្ទុយសឹងដាច់ចេញពីតួយន្តហោះទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១០ព្រឹក ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិ Juan Santamaria របស់ប្រទេសកូស្តារីកា។
រូបភាពពីកាសែតកូស្តារីកា La Nacion បានបង្ហាញយន្តហោះពណ៌លឿងមួយគ្រឿងដែលមានស្លាកសញ្ញា DHL ត្រូវបានពន្លត់ដោយពពុះពន្លត់អគ្គីភ័យ ខណៈកំពុងចុះចតនៅលើវាលស្មៅ ស្រាប់តែជួបឧបទ្ទវហេតុត្រូវដាច់កន្ទុយ និងបាក់ស្លាបមួយចំហៀង។
ប្រតិបត្តិករអាកាសយានដ្ឋាន Aeris បានឱ្យដឹងថា គ្រោះថ្នាក់នេះទំនងជាមានបញ្ហាផ្នែកប្រព័ន្ធអាកាសធាតុ ហើយពេលនេះវាកំពុងស្ថិតក្រោមការស៊ើបអង្កេត ខណៈពុំមានអ្នករងរបួសធ្ងន់ធ្ងរ ឬស្លាប់ស្លាប់ឡើយ មានតែនាវិកម្នាក់ប៉ុណ្ណោះដែលកំពុងទទួលការព្យាលនៅមន្ទីរពេទ្យ៕
ប្រែសម្រួ៖ សន្យា
ប្រភព៖ asiaone
ចុចអាន៖ មិនទាន់ចូលកាន់តំណែងផង ប្រធានាធិបតីកូរ៉េខាងត្បូង ធ្វើឲ្យអ្នកគាំទ្រ BTS ផ្ទុះកំហឹងទៅហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា