សន្តិសុខសង្គម
រថយន្ដសណ្ដោងដឹកដំឡូងមីរបស់ជនជាតិ ថៃព្រលះគ្នាជាមួយនិងរថយន្ដកូរ៉េ ខ្មែរបណ្ដាលឲ្យក្រឡាប់ផ្ងារជើង
ឧត្ដរមានជ័យ ៖ រថយន្ដដឹកដំឡូងមីរបស់ជនជាតិថៃក្រឡាប់ផ្ងារជើង ខណៈព្រះគ្នាជាមួយនឹងរថយន្ដម៉ាកកូរ៉េ ហេតុបានកើតឡើង នៅវេលាម៉ោង១២និង៣៥នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចបង្គោលគីឡូ ២៩ លើកំណាត់ផ្លូវជាតិលេខ ២៦២៥ ស្ថិតក្នុងភូមិថ្មី ឃុំ ត្រពាំងតាវស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងរវាង រថយន្ត កូរ៉េ បីតោនកន្លះ និងរថយន្តសណ្ដោងដឹកដំឡូងថៃ មិនបណ្តាលឲ្យមនុស្សរងរបួសឡើយ។
រថយន្តកូរ៉េ បីតោនកន្លះ ពណ៌សពាក់ស្លាក ភ. ព 3D 4988 បើកបរដោយឈ្មោះ ណុប ណូត ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិទូលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរអាជីវករ បើកបរក្នុងទិសដៅចេញពីផ្ទះ។

រីឯរថយន្ត សណ្ដោងរបស់ថៃ ពណ៌ស ពាក់ស្លាកលេខ 83. 0414 សុរិន បើកបរដោយឈ្មោះ រឿង ណាក់ ខន ភេទប្រុសអាយុ ២៤ឆ្នាំ រស់នៅកាប់ជើង ខេត្តសុរិន ប្រទេសថៃ បើកបរក្នុងទិសដៅពីកើតទៅលិច( គ្មានរបួស)។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបររថយន្តកូរ៉េ ឈ្មោះ ណុប ណូត ភេទប្រុស អាយុ ៥១ឆ្នាំ បើករថយន្តចេញពីផ្ទះជាន់ហ្វ្រាំងមិនជាប់ មិនប្រុងប្រយ័ត្ន ជ្រុលចូលទ្រូងផ្លូវ ត្រូវរថដឹកដំឡូងរបស់ថៃបុកពេញទំហឹងតែម្ដង បណ្ដាលអោយ រថយន្តថៃ ក្រឡាប់ សណ្ដោងរ៉ឺម៉កក្រោយ។ បច្ចុប្បន្ន ត្ថុតាងរក្សាទុកនៅកន្លែងកើតហេតុ អោយភាគីទាំងសង្ខាងដោះស្រាយគ្នាដោយសន្តិវិធី៕
ដោយ ៖ ចាន់ ធី



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់