Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ែប៊ី​​​និយាយ​​ថា​ ខ្លួន​​ត្រូវ​​បាន​​គំរាម​ឲ្យ​​​បោះ​ឆ្នោត​​​​ព្យួរ​​រុស្ស៊ី​​ពី​​ក្រុម​​ប្រឹក្សា​​សិទ្ធិ​​មនុស្ស​UN

បានផុស

នៅ

ប្រធានាធិបតី​ស៊ែប៊ី លោក Aleksandar Vucic បាន​និយាយ​ថា ប្រទេស​របស់​លោក​ស្ថិត​ក្រោម​សម្ពាធ​គំរាម​កំហែង​ឲ្យ​បោះ​ឆ្នោត​គាំទ្រ​ដើម្បី​ព្យួរ​ប្រទេស​រុស្ស៊ី​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ។

រដ្ឋាភិបាល​ទី​ក្រុង Belgrade ​មានប្រវត្តិ​​ទំនាក់​ទំនង​ស្និទ្ធ​ស្នាល​​ជា​មួយ​រដ្ឋាភិបាល​ទី​ក្រុង​មូស្គូ ប៉ុន្តែ​បាន​ចូល​រួម​ជា​មួយ​ប្រទេស​លោក​ខាង​លិច​​​នៅ​សប្តាហ៍​នេះ​​ក្នុង​ការ​បោះ​ឆ្នោត​ប្រឆាំង​រុស្ស៊ី​ក្នុង​ការ​ឆ្លើយ​តប​​​នឹង​ប្រតិបត្តិការ​យោធា​កំពុង​បន្ត​នៅ​​អ៊ុយក្រែន។

លោក Aleksandar Vucic
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ការ​សម្រេច​ចិត្ត​ដំបូង​របស់​យើង​គឺ​អនុប្បវាទ​ ប៉ុន្តែ​បន្ទាប់​មក យើង​ត្រូវ​បាន​ទទួល​រង​សម្ពាធ​ដ៏​លំបាក និង​រាប់​មិន​អស់»។ លោក Vucic បាន​ប្រាប់​ទូរទស្សន៍ RTS។

លោក​ប្រធានាធិបតី​បន្ត​ថា ៖«ពួក​គេ​បាន​និយាយ អ្នក​ដឹង​ទេ​ថា ការ​សម្រេច​កំពុង​ត្រូវ​បាន​ធ្វើ​​ឡើង​ថា​តើ​ស៊ែប៊ី​​នឹង​ត្រូវ​បាន​លើក​លែង​ពី​កញ្ចប់​ទណ្ឌកម្ម​លើ​ប្រេង​រុស្ស៊ី និង​ថា​តើ​ខ្លួន​​នឹង​អាច​នាំ​ចូលប្រេង​ទេ បន្ទាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា? លោក​បាន​ប្រៀប​ធៀប​​ពី​ឥទ្ធិពល​ដែល​អាច​កើត​មាន​​នៃ​​ទណ្ឌកម្ម​លើ​ស៊ែប៊ី​ទៅ​នឹង​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ។

មិន​ដូច​សហភាព​អឺរ៉ុប ប្រទេស​ស៊ែប៊ី មិន​បាន​ដាក់​ទណ្ឌកម្ម​លើ​ទី​ក្រុង​មូស្គូ​ទេ។ លោក​ប្រធានាធិបតី Vucic បាន​និយាយថា ៖«សាធារណរដ្ឋ​ស៊ែប៊ី​ជឿ​ជាក់​ថា ខ្លួន​មិន​ស្ថិត​នៅ​ក្នុង​ផល​ប្រយោជន៍​នយោបាយ និង​សេដ្ឋកិច្ច​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ណា​មួយ​នោះ​ទេ»។ លោក​សង្កត់​ធ្ងន់​ថា លោក​ចង់​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្លុក​អឺរ៉ុប និង​រុស្ស៊ី​ផង​ដែរ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​បាន​បោះ​ឆ្នោត​ព្យួរ​រុស្ស៊ី​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់ UN។ ប្រទេស​ស៊ែប៊ី​ស្ថិត​ក្នុង​ចំណោម​រដ្ឋជា​សមាជិក​៩៣​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​ចំពោះ​ការ​ព្យួរ​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥១ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម