ព័ត៌មានជាតិ
៣ខែដើមឆ្នាំ៖ កម្ពុជា ស្រូបចំណូលបាន ៣១៣លានដុល្លារ ពីការនាំស្រូវទៅប្រទេសវៀតណាម
ក្នុងរយៈពេល ៣ ខែដំបូងដើមឆ្នាំ២០២២ កម្ពុជា បាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានចំនួន ១ ៣៩០ ១៨១តោន ស្មើនឹងប្រមាណ ៣១៣ លានដុល្លារ គឺកើនឡើងជាង១៣% ធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍សហព័ន្ធស្រូវ អង្ករកម្ពុជា(CRF)។
សូមរំលឹកថា នៅឆ្នាំ២០២១ កម្ពុជានាំចេញស្រូវបានចំនួន ៣ ៥២៧ ៤១៨ តោនទៅកាន់ប្រទេសវៀតណាម (គិតជាប្រាក់ជាង ៦៣១ លានដុល្លារ) កើនឡើង ៦១,១៦ ភាគរយ បើធៀបនឹងឆ្នាំ២០២០ មានចំនួន ២ ១៨៨ ៨០៤តោន។ នេះបើតាមរបាយការណ៍បូកសរុបប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម។
របាយការណ៍នេះ បញ្ជាក់ថា ក្នុងឆ្នាំ ២០២១ កម្ពុជាមានផ្ទៃដីដាំស្រូវសរុបចំនួន ៣,៥៥លានហិកតា (ស្រូវប្រាំង ៦៥០ពាន់ហិកតា និងស្រូវវស្សា ២,៩០លានហិកតា)។ បរិមាណផលសរុបចំនួន ១២,២១លានតោន (ស្រូវប្រាំង ២,៩៣លានតោន និងស្រូវវស្សា ៩,២៨លានតោន) កើន ១១,៦ភាគរយ បើធៀបឆ្នាំ២០២០៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ