Connect with us

សន្តិសុខសង្គម

មន្ត្រីសាធារណការព្រួយបារម្ភពីកំណើនអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅបុណ្យចូលឆ្នាំខ្មែរខាងមុខ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីការព្រួយបារម្ភពីកំណើននៃអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ដែលអាចមានការកើនឡើងខ្ពស់ខណៈគ្រាន់តែរយៈពេល១សប្តាហ៍នៃខែមេសានេះ មានអ្នកស្លាប់ប្រមាណជិត៥០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ “យល់ដឹងអំពីការប្រើប្រាស់ទ្រូងផ្លូវ ចន្លោះសុវត្ថិភាព និងគំនូសសញ្ញាចរាចរណ៍” កាលពីថ្ងៃទី០៨មេសា  លោកស្រីមឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការព្រួយបារម្ភពីគ្រោះថ្នាក់ចរាចរណ៍របស់រាជរដ្ឋាភិបាលនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដោយហេតុថា គ្រាន់តែក្នុងរយៈពេល៧ថ្ងៃដើមខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់៤៧នាក់។

យ៉ាងណាក៏ដោយ លោកស្រីមិនបានបញ្ជាក់ពីមូលហេតុនាំឱ្យមានអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូល្នាំខ្មែរកើនឡើងនោះទេ។ប៉ុន្តែការកើនឡើងនេះអាចបណ្តាលមកពីនៅឆ្នាំនេះរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការប្រារព្វពិធីបុណ្យចូលឆ្នាំខ្មែរឡើងវិញឱ្យមានភាពអធិកអធមដោយសារអត្រាឆ្លងជំងឺកូវីដ១៩មានការថយចុះបន្ទាប់ពីបានខកខានអស់រយៈពេល២ឆ្នាំជាប់ៗគ្នាដោយសារការរាតត្បាតជំងឺកូវីដ១៩។

បន្ទាប់ពីមានការបើកពិធីបុណ្យចូលឆ្នាំឡើងវិញនេះនៅតាមរាជធានីខេត្តក៏ដូចជាតាមសាលារៀនានាបានរៀបចំពិធីសង្គ្រានឆ្នាំថ្មីដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីនិងបង្កលក្ខណៈសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើឱ្យការធ្វើចរាចរណ៍នៅតាមដងផ្លូវនានាទូទាំងប្រទេសមានភាពមមាញឹកខ្លាំងដោយសារប្រជាពលរដ្ឋបាននាំគ្នាសម្រុកទៅលេងនៅស្រុកកំណើតនិងនៅតាមរមណីដ្ឋាននានាទូទាំងប្រទេសច្រើន។

លោកស្រីមឹន មាណវី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋពាក់មួក សុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ពេលវេលាក្នុងពេលធ្វើដំណើរតាមដងផ្លូវ ទោះបីធ្វើដំណើរជិត ឬឆ្ងាយក្តី មិនត្រូវបើកបរលើសល្បឿនកំណត់ដោយច្បាប់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវ គោរពសិទ្ធិអាទិភាព គោរពស្លាកសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមរថយន្ត កុំបត់ ឬវ៉ាជែងដោយប្រថុយប្រថាន ត្រូវពិនិត្យស្ថានភាពបច្ចេកទេសយានយន្ត ឱ្យបានទៀងទាត់ ហាមផ្ទុកអ្នកដំណើរ ឬទំនិញលើសកំណត់សម្រាប់រថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុក អ្នកដំណើរ ឬកម្មករនៅលើដំបូលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ។

លោកស្រីសំណូមពរសុំឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់យោគ យល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរ៉ឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងការ ប្រឈមចំពោះផ្លូវច្បាប់ គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិត ខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ការពារទ្រព្យសម្បត្តិរបស់បងប្អូន និងរួមគ្នាលើក កម្ពស់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិយើងផងដែរ។

លោកស្រីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់ រូបចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមក នូវសុវត្ថិភាព និងសេចក្តីសុខសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ លោកស្រីមឹន មាណវី បានមានប្រសាសន៍ថាក្នុងចំណោមអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានប្រមាណជាង២០ភាគរយ ជាអ្នកប្រើម៉ូតូ ក្នុងនោះមានជាង៧០ភាគរយ មិនបានពាក់មួកសុវត្ថិភាព។

លោកស្រី មឹន មាណវី បានបញ្ជាក់ថា គ្រាន់តែក្នុងត្រីមាសទី១ឆ្នាំ២០២២នេះ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន៤៩៣នាក់ ក្នុងនោះអ្នកប្រើម៉ូតូ៤០៣នាក់ ហើយមិនពាក់មួកសុវត្ថិភាព២៩៧នាក់។

លោកស្រី មានប្រសាសន៍ថា អ្នកប្រើប្រាស់មធ្យោបាយតាមម៉ូតូនៅតែប្រឈមមុខខ្ពស់នឹងគ្រោះថ្នាក់ចរាចរណ៍ ក្នុងចំណោមគ្រោះថ្នាក់ដែលបង្កឡើងដោយកត្តាផ្សេង។ យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយ បានបង្ហាញថា ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ អាចកាត់បន្ថយការរងរបួសក្បាលធ្ងន់ធ្ងរបាន៦៩ភាគរយ និងបញ្ចៀសការស្លាប់បាន៤២ភាគរយ៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម