ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន៖ សុខសន្តិភាពជាកត្តារួមចំណែកដ៏សំខាន់ចំណែកជំរុញឲ្យមានការអភិវឌ្ឍរហូតបច្ចប្បន្ន
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា សុខសន្តិភាព ជាកត្តាដ៍សំខាន់ដែលបានចូលរួមចំណែកជំរុញឲ្យមានការអភិវឌ្ឍន៍ ប្រទេសជាតិរហូតបច្ចប្បន្ន។
លោកជំទាវលើកឡើងបែបនេះខណៈអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុង ឆ្លងស្ទឹងសែន ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។

លោកជំទាវ ក៏បានមានប្រសាសន៍ថា ជាការពិតណាស់ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសន៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំយកសន្តិភាពមកជូនជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍គ្រប់វិស័យ ដោយបានផ្តោតទៅលើអាទិភាព ៤ គឺ ផ្លូវ មនុស្ស ទឹក ភ្លើង។

លោកជំទាវ ក៏បានមានប្រសាសន៍បន្តថាដោយឡែកថ្ងៃនេះ សមិទ្ធិផលស្ពានបេតុងថ្មីនេះ ក៏បានបង្ហាញជំនឿ និងការសាមគ្គី ដែលកើតចេញមកពីកត្តាសុខសន្តិភាព ដែលបានអនុញ្ញាតឲ្យបងប្អូនទាំងអស់គ្នាចូលរួមកសាងនូវសមិទ្ធិផដែលដាក់សម្ពោធនាថ្ងៃនេះ និងបានចូលរួមចំណែកជម្រុញឲ្យមានការអភិវឌ្ឍន៍។
ស្ពានបេតុងនេះ មានប្រវែង ១៥១,២ ម៉ែត្រ ទទឹង ៦,៥០ ម៉ែត្រ គឺក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧកញ៉ា កុយ លាងគី គណៈកម្មការអាចារ្យវត្តកំពង់ស្វាយ រួមជាមួយ ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងសប្បុរសជន បានមូលមតិគ្នាចាប់ផ្តើមកសាងតាំងពីឆ្នាំ២០១៨ និងរួចរាល់ជាស្ថាពរ នៅឆ្នាំ២០២១ ដោយចំណាយថវិកាអស់ជិត ៦៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

សូមបញ្ជាក់ផងដែរថា ការសាងសង់ស្ពាននេះគឺ ៖ ទី១. ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនកសិផលនានាជួបការលំបាកជាខ្លាំង ទី២. សិស្សានុសិស្សក្នុងភូមិ និងភូមិផ្សេងៗធ្វើដំណើរទៅសាលារៀនជួបការលំបាកជាខ្លាំង ទី៣. ពេលមានបុណ្យទានម្ដងៗព្រះសង្ឃ និងពុទ្ធបរិសទ្ធិជិតឆ្ងាយធ្វើដំណើរឆ្លងកាត់មកវត្តទាំងក្ដីភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង។
ជាក់ស្ដែងនៅឆ្នាំ ១៩៨២ គឺមានករណីលិចកាណូត នៅពេលដែលប្រជាពលរដ្ឋដង្ហែរអង្គកឋិនទានមកកាន់វត្តកំពង់ស្វាយតាមកាណូត ដោយធ្វើឲ្យប្រជាពលរដ្ឋមកបុណ្យស្លាប់អស់ចំនួន ៥២នាក់ យ៉ាងអណោចអាធមបំផុត ក្នុងនោះក៏មានសមាជិករបស់ក្រុម គ្រួសារលោកជំទាវ ឃួន ឃុនឌី ចំនួន ៤នាក់ផងដែរ។

លោកជំទាវបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ រៀនរស់ និងធ្វើការតាមប្រក្រតីភាពថ្មី ដោយអនុវត្តតាមវិធានការណ៍ ៣ការពារ៣កុំ ។ ចំណែកឯកងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានរៀងៗខ្លួន ជាពិសេស នៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះប្រកបដោយសុខសប្បាយ និងសុវត្ថិភាពខ្ពស់៕

អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ