ព័ត៌មានជាតិ
សង្ក្រាន្តខេត្តបាត់ដំបង បើកត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី
រយ:ពេលប៉ុន្មានថ្ងៃនេះ គេសង្គេតឃើញថា ទាំងរដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរក្រុង រួមជាមួយនិងមន្ទីរនានា បាននិងកំពុងមមាញឹកក្នុងការតុបតែងរៀបចំទៅតាមរូបភាពដែលជាវប្បធ៌មខ្មែរ ដើម្បីត្រៀមបើកសង្ក្រាន្តបាត់ដំបង នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។
រយៈពេល២ឆ្នាំកន្លងមកហើយដែលខេត្តបាត់ដំបង ក៏ដូចជាខេត្តដទៃទៀតនៅទូទាំងប្រទេសកម្ពុជា ត្រូវបានខកខានក្នុងការប្រារព្ធពិធីបុណ្យប្រពៃណីផ្សេងៗ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ទើបតែនៅឆ្នាំនេះ ប្រមុខនៃរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការរៀបចំបុណ្យចូលឆ្នាំដែលជាប្រពៃណី ទំនៀមទម្លាប់តាំងពីដូនតាមក។
ដោយសារតែបែបនេះហើយទើបរដ្ឋបាលខេត្តបាត់ដំបង បានចាប់ផ្តើមរៀបចំឱ្យទៅជាសង្ក្រាន្តបាត់ដំបង ដោយមានទាំងការលេងល្បែងប្រជាប្រិយពូនភ្នំខ្សាច់ នៅខាងមុខបរិវេណសាលាខេត្ត និងមានការរៀបចំជាស្តង់លក់ទំនិញផ្សេងៗ នៅសួនភ្លោះនាគបាញ់ទឹក ព្រមទាំងមានការកែលម្អរនូវព៌ណសម្បុរ រូបសំណាកលោកតាដំបងគ្រញូង ផងដែរ ដែលជាទីតាំងនៃការគោរពបូជា ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ នៅពេលដែលគេបានឆ្លងកាត់ទឹកដីដ៏ស្រស់បវរនេះ។
ប្រជាពលរដ្ឋជាច្រើន រួមនិងមន្ត្រីរាជការក្នុងខេត្ត មានការសាទរយ៉ាងក្រៃលែងទៅនិងការអនុញ្ញាតឱ្យបើកសង្ក្រាន្តឡើងវិញនៅទូទាំងប្រទេស ដោយហេតុដូច្នេះហើយបានជាគេសង្គេតឃើញថា នៅតាមមន្ទីរនានា មានការរៀបចំតុបតែងនូវភ្លើងចម្រុះព៌ណ និងរូបភាពផ្សេងៗ ដើម្បីត្រៀមសម្រាប់ទទួលទេវតាឆ្នាំថ្មី ដែលនឹងយាងចុះនាពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ