នយោបាយ
នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ គ.ជ.ប នឹងមានកិច្ចប្រជុំចំនួន២ ស្ដីពីការអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយគណបក្ស
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នេះ បានជម្រាបជូនដំណឹងដល់គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិថា គ.ជ.ប នឹងមានកិច្ចប្រជុំចំនួន២ ស្ដីពីការរៀបចំកម្មវិធីអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ជូនសាធារណជន ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
បើតាម គ.ជ.ប កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប (ជាន់ទី៧) នៃទីស្ដីការ គ.ជ.ប ហើយសម្រាប់គណបក្សនយោបាយ នឹងធ្វើឡើងនៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក។ ចំណែកកិច្ចប្រជុំជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ នឹងធ្វើនៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក។
ជាមួយគ្នានោះ គ.ជ.ប បានអញ្ជើញតំណាងគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងអគ្គនាយក អគ្គនាយិកា នៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ប្រធានសមាគម និងប្រធានអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិទាំងអស់ចូលរួមផងដែរ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ