ព័ត៌មានជាតិ
ថ្ងៃសម្រាកចូលឆ្នាំ ពលរដ្ឋអាចទៅចាក់វ៉ាក់សាំងបានជាធម្មតា
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ទៅចាក់នៅក្នុងអំឡុងពេលសម្រាកបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ខាងមុខនេះ។
មានប្រសាសន៍នៅព្រឹកថ្ងៃទី១០មេសានេះថា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជួយអាយុជីវិតមនុស្សពីការឈឺធ្ងន់និងសេចក្តីស្លាប់។
លោកស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ សូមអញ្ជើញទៅចាក់នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ដែលកំពុងតែផ្តល់សេវាចាក់ជារៀងរាល់ថ្ងៃ និងនៅតាមទីតាំងដែលរៀបចំឡើងដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២២។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងសរុបនៅទូទាំងប្រទេសបានចំនួន ១៤ ៨៤៤ ៥៨៤៩៩នាក់ ស្មើនឹង ៩២,៧៨% បើធៀបនឹងប្រជាពលរដ្ឋសរុប ១៦ លាននាក់៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី