Connect with us

KPT+

ឆ្នាំថ្មី​មកដល់! ត្រូវចេះរឿងទំាងនេះ​ឱ្យហើយ ទីមួយ​ចាយលុយប្រើកូដ ទីពីរ​ទូរសព្ទ5G ទីបី…

បានផុស

នៅ

រលកជំនោរនៃការច្នៃប្រឌិតផ្នែក បច្ចេកវិទ្យា និង​កាន់តែវាយសន្ធប់លើបរិវបទវិស័យរកស៊ី​ក្នុងឆ្នាំ ​២០២០ និង ​២០២១ នេះហើយ​ ក៏​ដល់ពេលដែល​មានអ្នកក្ស័យធន​និងអ្នកក្លាយជាសេដ្ឋីថ្មីច្រើនឡើងៗ។

សួរថាតើការផ្លាស់ប្តូរបច្ចេកវិទ្យាធំៗ អ្វីខ្លះដែលនឹងជះឥទ្ធិពលដល់របៀបរស់នៅបច្ចុប្បន្ននិងមុខរបររបស់យើង ?

KPT plus ជួយបាន!

១ ការ​ចាយលុយ​លែងកាន់សាច់ប្រាក់ទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាណិជ្ជកម្មតាមទូរសព្ទចល័តកំពុងឈានចូលក្នុងជីវិតរបស់យើង ហើយមនុស្សជាច្រើន​បានក្លាយជាអតិថិជន​ទិញអីវ៉ាន់នៅលើទូរសព្ទតាមរយៈកម្មវិធីវៃឆ្លាតនិងគេហទំព័រដែលងាយស្រួល ប៉ុន្តែសមត្ថភាពក្នុងការបង់ប្រាក់ ក៏កំពុង​ផ្លាស់ប្តូរ ពិភពរស់នៅរបស់យើងគ្រប់គ្នា ចេះមិនចេះត្រូវ​ខំ ​មិនខំ​នឹងយា៉ប់!

ទីក្រុងចិនទំាងអស់ប្តូរមកប្រើប្រាស់ Alipay និង WeChat ដើម្បីចំណាយស្ទើរ ហើយការរស់នៅ​ដោយមិនកាន់លុយសុទ្ធ​កាន់តែសាមញ្ញសម្រាប់ចិនគ្រប់វ័យ​ទៅហើយ​ ។ មនុស្សជាច្រើនចាប់ផ្តើម​សប្បាយក្នុងការ​ប្រើ​លេខកូដ QR ដែលសូម្បីជាងកាត់សក់ក៏ទូទាត់តាមកូដ។ អាយុកាលថ្មទូរសព្ទទើបជាចំណោទ។ អស់ថ្ម សើ្មនឹងកាបូបអត់លុយ។

២ បច្ចេក​វិទ្យា 3D ជួយ​ផ្នែក​លក់ NaNo ជួយ​ផ្នែក​កោសិកាមនុស្ស​

បច្ចេកវិទ្យាដែលគួរឱ្យរំភើបនិងផ្លាស់ប្តូរការជួយ​បង្កើនម៉ាកសញ្ញា​អាជីវកម្មនីមួយៗបានកាន់តែ​អស្ចារ្ស​ឡើង គឺការបោះពុម្ព 3D ដែលធ្វើឱ្យ​ពែងកាហ្វេអណ្តែតឡើងមក​បានលើបណ្តាសម្ភារៈផ្សព្វផ្សាយ​របស់យើង​ !!!! អ្វីៗ​និងមើលទៅអច្ឆរិយ! មិនតែប៉ុណ្ណោះពួក​អ្នក​បច្ចេកវិទ្យា ណាណូ (NANO) ដែល​ជា​វិស្វកម្មលើ​ជីវសាស្ត្រប្រកាសថា គេនឹងអាច បោះពុម្ពស្បែកមនុស្សសំយោគ ហើយចំណែក​យូរបំផុត​នៅត្រឹម​ឆ្នាំ​ ២០៣០ គេ​នឹងបោះពុម្ពគ្រឿងបន្លាស់ជំនួសរាងកាយ​មនុស្ស​បាន ដូច​ជា​សន្ទះបេះដូងថ្មី​ចូល​ព្យាបាលជំនួសបេះដូង​ដែលខូចមនុស្ស​យើងបាន។

៣ ការកម្សាន្តកាន់តែក្រឡាប់ចាក់ ផ្នែកទូរទស្សន៍នឹងកាសែតក្ស័យ​ធន​

បម្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មកម្សាន្តកំពុងត្រូវបានធ្វើបដិវត្តដោយឧបករណ៍ដូចជា Google វ៉ែនតានិងប្រព័ន្ធផ្សព្វផ្សាយសង្គម YouTube និង​ TV app។ ការផ្សាយស្រានិងអាកុលនានា ត្រូវមហាជន​ស្អប់ខ្ពើមហើយ ការគំាទ្រធំជាងគេ​សម្រាប់ឧស្សាហកម្មទូរទស្សន៍​ត្រូវដួលរលំ។ បណ្តាញសង្គមដូចជាហ្វេសប៊ុកក៏​កំពុង​រកកលដួលថ្មោល ដោយសារចំណូល​ពួកគេមិនបានជាប្រយោជន៍​ដល់អ្នកដែលប្រើ ហើយ​ព័ត៌មាន​មិនពិត​នានា បានគេធ្វើឱ្យមនុស្សម្នា​ស្អប់ខ្ពើមបណ្តាញនោះកាន់តែជ្រាលជ្រៅ​ មនុស្សជំនាន់ក្រោយ​លែងល្ងង់​ដាក់មាតិកា​ឱ្យទៀត  ហើយឥឡូវនេះការឃោសនាបំផ្លើសក៏​កំពុង​ស្រួចស្រាល់ឡើងៗ តាមរយៈបណ្តាញនេះដែលជាការធ្វើអត្តឃាតខ្លួនឯង។​​

ចុងបញ្ចប់នៃកាសែតអាន​មកដល់នៅឆ្នាំ ២០២០ នេះដែរ វា​ដូចដែលអ្នកជំនាញខាងអនាគតលោក Ross Dawson បានព្យាករណ៍រួចហើយ​។ កាសែតសន្លឹក​ជា ​៥០០០ អង្គភាពនឹងបិទទ្វារនៅឆ្នាំនេះ និងយ៉ាងយូរត្រឹមឆ្នាំ ​២០២១ ហើយ​អ្នកដែលមិនមាន​អាចប្តូរមកជាឌីជីថលទាន់ទេ​និងបិទម៉ាកយីហោចោលតែ​ម្តង៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ តាមមិនទាន់និន្នាការទំាង៦នេះ រស់នៅសម័យឌីជីថល នឹងស្គាល់ពិបាកហើយ!

ចុចអាន៖ ហេតុផល​ ៥ យ៉ាង​ដែល​យុវវ័យ​មាន​វិជ្ជាជីវៈ​គួរ​ចេះ​អំពី​ទិន្នន័យ​ធំ (​Big Data)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម