ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន សម្រេចដាក់ខេត្តចំនួន ៤ ទុកពលរដ្ឋសម្រេចដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេចដាក់ខេត្តចំនួន ៤ ទុកប្រជាពលរដ្ឋជាអ្នកសម្រេចដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។
តាមរយៈសារជាសំឡេងនៅល្ងាចថ្ងៃទី ១០ ខែមេសានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ នៅខេត្តសៀមរាប សម្ដេចធ្លាប់ឡើងអំពីការប៉ុនប៉ងសាកល្បង បញ្ឈប់កាតព្វកិច្ចពាក់ម៉ាសនៅក្នុងខេត្តខ្លះ ហើយនៅថ្ងៃនេះ បន្ទាប់ពីបានពិភាក្សាពិគ្រោះយោបល់ ជាមួយថ្នាក់ដឹកនាំ ថ្នាក់ឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្រីក្រសួងសុខាភិបាល, និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត គឺសម្ដេចក្នុងនាមរាជរដ្ឋាភិបាល បានសម្រេចថា ដាក់ខេត្តចំនួន ៤ រួមមាន៖ រតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង, និងព្រះវិហារ ជាខេត្តដែលទុកលទ្ធភាពឲ្យបុគ្គលជាអ្នកសម្រេចថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «បានសេចក្ដីថា ខេត្តទាំង ៤នេះ មិនតម្រូវថា ត្រូវតែពាក់ម៉ាសនោះទេ ប៉ុន្តែយើងទុកលទ្ធភាពជូនប្រជាជនរបស់យើង សម្រេចចិត្តដោយខ្លួនឯងថាតើ គួរពាក់ម៉ាស ឬមិនគួរពាក់ នៅក្នុងខេត្តទាំង ៤នេះ»។
បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ការធ្វើយ៉ាងដូច្នេះ គឺដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តទាំង ៤នេះ យកការទទួលខុសត្រូវដោយខ្លួនឯង ដោយមិនបង្ខំឲ្យពាក់ម៉ាស ឬក៏ពាក់ម៉ាសនោះទេ ដោយទុកឲ្យបុគ្គលម្នាក់ៗជាអ្នកជ្រើសរើសដោយខ្លួនឯង។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនៅក្នុងខេត្តទាំង ៤នេះ នឹងធ្វើការពិចារណាដោយខ្លួនឯង ឧទាហរណ៍នៅតំបន់ទីប្រជុំជន កន្លែងដែលមានមនុស្សច្រើន និងករណីមានការសង្ស័យណាមួយនោះ គឺប្រជាពលរដ្ឋអាចជ្រើសរើសការពាក់ម៉ាស ឬមិនពាក់ម៉ាស។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាក់បន្ថែមថា ចំពោះប្រជាពលរដ្ឋមកពីខេត្តដទៃ ហើយចូលទៅខេត្តទាំង ៤ខាងលើនេះ ក៏មិនតម្រូវថា ត្រូវតែពាក់ម៉ាស ឬមិនពាក់ម៉ាសនោះដែរ។ ប៉ុន្តែនៅចេញដែលចេញផុតពីខេត្តទាំង ៤នោះ ហើយចូលដល់ខេត្តដទៃទៀត ចាំបាច់ត្រូវតែពាក់ម៉ាស។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការអនុវត្តនូវវិធានការខាងលើនេះ គឺត្រូវចាប់ផ្ដើមពីថ្ងៃនេះតែម្ដង ពោលគឺក្រោយការចេញសាររបស់សម្ដេច ហើយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, លោករដ្ឋមន្ត្រីសុខាភិបាល ម៉ម ប៊ុនហេង ដឹកនាំការប្រជុំដើម្បីណែនាំបន្ថែម ទៅលើវិធានការទាំងឡើយ ដែលត្រូវប្រកាន់យកសម្រាប់ខេត្តទាំង ៤ខាងលើនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?