Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron នឹងជួបជើងខ្លាំងរូបនេះក្នុងការបោះឆ្នោតប្រធានាធិបតី បារាំង ជុំចុងក្រោយ

បានផុស

នៅ

ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងប្រឈមមុខនឹងបេក្ខភាពស្តាំនិយមលោកស្រី Marine Le Pen ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង បន្ទាប់ពីបានឆ្លងកាត់ជុំទីមួយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការរាប់សន្លឹកឆ្នោត ៩៧ ភាគរយ លោកប្រធានាធិបតី Macron ទទួលបាន ២៧.៦ ភាគរយនៃការបោះឆ្នោត ហើយគូប្រជែងរបស់លោកគឺលោកស្រី Le Pen ទទួលបាន ២៣.៤ ភាគរយ ខណៈបេក្ខជនឆ្វេងនិយមលោក Jean-Luc Melenchon ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយទទួលបានសំឡេងគាំទ្រ ២១.៩ ភាគរយ ។

លោក Macron ដែលជាអ្នកកាន់អំណាចបច្ចុប្បន្នបានអំពាវនាវឲ្យអ្នកគាំទ្របន្តបោះឆ្នោតឲ្យលោកក្នុងជុំទី ២ ដើម្បីយកឈ្នះលើលោកស្រី Le Pen ។

លោកបាននិយាយថា “ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការបង្កើតអ្វីដែលថ្មី ដើម្បីប្រមូលផ្ដុំទស្សនៈផ្សេងៗគ្នា ដើម្បីកសាងជាមួយពួកគេនូវសកម្មភាពរួមគ្នាសម្រាប់ប្រទេសបារាំង” ។

ទន្ទឹមនោះលោក Macron បានប្តេជ្ញាថានឹង “អនុវត្តគម្រោងនៃវឌ្ឍនភាព ការបើកចំហរ និងឯករាជ្យភាពរបស់បារាំង និងអឺរ៉ុប” ។

លោកស្រី Marine Le Pen

ចំណែកលោកស្រី Le Pen បានថ្លែងយ៉ាងខ្លីទៅកាន់អ្នកគាំទ្ររបស់លោកស្រីនៅទីក្រុងប៉ារីសថា លោកស្រីនឹងក្លាយជាប្រធានាធិបតីនៃពលរដ្ឋបារាំងទាំងអស់ ហើយបានអំពាវនាវឲ្យពួកគេចូលរួមជាមួយលោកស្រីសម្រាប់ប្រទេសបារាំង ។

គួរបញ្ជាក់ថា អ្នកបោះឆ្នោតបារាំងនឹងទៅបោះឆ្នោតម្តងទៀតនៅថ្ងៃទី ២៤ ខែមេសា ដើម្បីសម្រេចថាតើលោក Macron នឹងបន្តស្នាក់នៅវិមាន Elysee សម្រាប់អាណត្តិទី ២ រយៈពេល ៥ ឆ្នាំទៀតឬយ៉ាងណានោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៤ នាទី មុន

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មាននៅគ្រប់ប្រទេសកាន់ព្រះពុទ្ធសាសនា ឬយ៉ាងណា?

ព័ត៌មានជាតិ១១ នាទី មុន

AMRO៖ ​ផលិតកម្មបន្ទះសូឡានៅប្រទេសអាស៊ាន​៤ រួមទាំងកម្ពុជាកំពុងប្រឈមនឹងការបិទទ្វារ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ចិនពិចារណាចាក់​បញ្ជូលមូលធន​ជាង​ ១៤០ ប៊ីលាន​ដុល្លារ​ ទៅ​កាន់ធនាគារ​ធំ​ៗ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​

ព័ត៌មានជាតិ១៦ នាទី មុន

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពែងក្រុងអង្គរធំ ដែលខូចខាតឱ្យរឹងមាំឡើងវិញ

ជីវិតកម្សាន្ដ១៧ នាទី មុន

លោកគ្រូកេនយ៉ា នឹងដឹកនាំក្រុមគុនបុរាណខ្មែរ បង្ហាញវត្តមានថ្ងៃព្រឹត្តិការណ៍វប្បធម៌កម្ពុជាដ៏ធំ នៅអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម