Connect with us

ព័ត៌មានជាតិ

២០២១៖ កម្ពុជា នាំចេញសម្រេចបានទឹកប្រាក់​ជាង ១ម៉ឺន ៧ពាន់លានដុល្លារ

បានផុស

នៅ

នៅឆ្នាំ ២០២១ កម្ពុជា សម្រេចបានការនាំចេញ គិតជាទឹកប្រាក់ប្រមាណ ១៧ ៦៨២លានដុល្លារ។

សេដ្ឋកិច្ចកម្ពុជា ​មានកំណើនប្រមាណ ២,៤% នៅឆ្នាំ ២០២១។ សម្រាប់ឆ្នាំ ២០២២នេះ តាមការប៉ាន់ស្មានថា សេដ្ឋកិច្ចកម្ពុជា អាចមានកំណើនក្នុងអត្រា ៤,៨%។ កម្ពុជា បានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចនេះ ផលិតផលក្នុងស្រុកសរុប ជាមធ្យមសម្រាប់មនុស្សម្នាក់កើនឡើងព ១ ៦៨៣ដុល្លារ ក្នុងឆ្នាំ ២០២០ ដល់ប្រមាណ ១ ៧៣០ដុល្លារ ក្នុងឆ្នាំ ២០២១។

ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានរៀបចំប្រាក់ចំណូលជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ឱ្យទទួលបាននូវទឹកប្រាក់ប្រចាំខែ កើនដល់កម្រិតជាង ១លាន ១៧ម៉ឺនរៀល ហើយការបើកប្រាក់ខែ បានអនុវត្តទាន់ពេលវេលា គឺបើក២ដងក្នុងមួយខែ តាមប្រព័ន្ធនាគារ។

នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អបអរបុណ្យចូលឆ្នាំថ្មី ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ។

លិខិតនេះ បានឱ្យដឹងថា ក្នុងឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលសម្រេចបានការងារធំៗជាច្រើនវិស័យ ក្នុងនោះ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ត្រូវបានបន្តអនុវត្តជាប់ជាប្រចាំ ស្របតាមការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ ដើម្បីបម្រើវិស័យដឹកជញ្ជូន និងការធ្វើដំណើរបស់ប្រជជន។

រហូតមកដល់បច្ចុប្បន្ន សមិទ្ធផលជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនោះមានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ ស្ពានឆ្លងកាត់ទន្លេ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម