Connect with us

នយោបាយ

អ្នកនាំពាក្យ ៖ លោក សុន ឆ័យ ​ទទួលស្គាល់ថា ក្រុមការងារបក្សភ្លើងទៀន ពិតជាបានដាក់បេក្ខជនខ្លះ មិនចេះអាន មិនចេះសរសេរ​អក្សរមែន

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) ​នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ​២០២២នេះ បាន​​​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​តំណាងគណបក្សភ្លើងទៀន​​​​ ទាក់ទងនឹងដំណើរការរៀបចំ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២​ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅដើមខែមិថុនាខាងមុខ។

លោក សោម ​សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា  ​នៅក្នុងជំនួបនោះលោក សុន ឆ័យ បាន​ទទួល​ស្គាល់ថា ក្រុម​ការងាររបស់លោក​ ពិតជាបានដាក់បេក្ខជ​ន​ខ្លះ មិនចេះអាន មិនចេះសរសេរ​អក្សរខ្មែរ​មែន​។

លោកបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងជំនួបនោះលោក សុន ឆ័យ បាន​ទទួល​ស្គាល់ថា ក្រុមការងារគណបក្សភ្លើងទៀន ពិតជាបានដាក់បេក្ខជនមិនចេះអាន មិនចេះសរសេរ​អក្សរខ្មែរ​ជាបេក្ខជន និងបានរៀបចំឯកសារផ្សេងទៀត ពាក់ព័ន្ធប្រវត្តិរូបសង្ខេបឈរឈ្មោះ​ជាបេក្ខជន ដោយក្រុមការងារ​គណបក្សភ្លើងទៀន ហើយពេលខ្លះក្រុម​ការងារគណបក្ស​ភ្លើងទៀននេះ បានចុះហត្ថលេខាជំនួសក៏មាន»។ ​

ចំណែក​លោក សុន ឆ័យ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបនោះថា នៅក្នុងជំនួបនោះ បានលើកឡើងអំពីការលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀនចេញពីបញ្ជី, ​ការលុបបញ្ជីបេក្ខជន​ចូលរួម​បោះឆ្នោតរបស់គណបក្សភ្លើងទៀន, ការបំភិតបំភ័យសកម្មជនគណបក្ស, ករណីមេប៉ូលីសស្លៀកពាក់ស៊ីវិល ឈរ​ខាងមុខការិយាល័យបោះឆ្នោត​, និងបញ្ហាអ្នកសង្កេតការណ៍របស់គណបក្សភ្លើងទៀន ដែលត្រូវគំរាមដកបណ្ណក្រីក្រជាដើម។​

​លោក សុន ឆ័យ បានអះអាងថា ករណី​មានកំហុសលើ​បញ្ជី​ គួរតែផ្ដល់សិទ្ធឲ្យដាក់បញ្ជីថ្មីមួយទៀត ដែលការធ្វើ​ដូច្នេះដើម្បីឲ្យមានការចូលរួម​ស្មើភាព ឬ​ផ្ដល់លទ្ធភាព​ដើម្បីឲ្យមានការចូលរួម​។ លោកថា ជំនួបពិភាក្សានេះខាងលើ ​គ.ជ.ប​ អះអាងថា អាចនឹងមានការកែ​​លម្អខ្លះ ហើយ​ការ​លុបបញ្ជីបេក្ខជននេះនឹងមានការកែប្រែផងដែរ​។​ ជាមួយគ្នានោះលោក សុន ឆ័យ បានស្នើសុំឲ្យ គ.ជ.ប​ ស្នើទៅខាងសមត្ថកិច្ចថា ប្រសិន​បើ​មានរឿងអ្វីមួយ​ពាក់ព័ន្ធ​នឹងបេក្ខជន ​សូមឲ្យទុករឿងនោះសិន ចាំ​រួចការបោះឆ្នោត​ ចាំដោះស្រាយ។

ទោះជាយ៉ាងណាលោក សុន ឆ័យ បានអះអាងថា នៅក្នុងជំនួបនេះមានលទ្ធផលច្រើន ​ហើ​យ​ជាបរិបទថ្មីមួយក្នុងការជជែកពិភាក្សា។ លោកថា បើការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន ​នៅពេលលទ្ធផលចេញ អ្នកចាញ់ត្រូវជូនពរអ្នក​ឈ្មះ។ លោកថា នៅក្នុងជំនួបនោះតំណាង គ.ជ.ប​ បានអះអាងថា គ.ជ.ប​ បានធ្វើការងារនេះ​ខ្លះហើយ ដើម្បីធ្វើយ៉ាងណាឲ្យបរិយាកាស នៃការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន ស្មើរភាព និង​អាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ​​។

សូមបញ្ជាក់ថា ​នៅជំនួបនោះ ​ខាង​គណបក្សភ្លើងទៀន មានចំនួន ៤រូប​​គឺ ទី១. លោក សុន ឆ័យ អនុប្រធានគណបក្ស​ ទី២. លោក សំ សុគង់ សមាជិក​អន្ត្រៃយ៍គណ​បក្ស​​ និងជាមេ​ធាវី​​ ទី៣. លោក កែត ឃី ​មេធាវីរបស់គណបក្ស​ ទី៤. លោក​ ហែម សុជាតិ អនុប្រធាន​ការិល័យ​ច្បាប់​របស់គណបក្ស​។ ចំណែកខាង​ គ.ជ.ប ​ដឹកនាំ​ដោយ​​លោក ទេព នីថា អគ្គលេខា​ធិការ​​​ គ.ជ.ប, លោក សោម ​សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប​,​​​​ លោក តុប ប្ញទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវា​កម្ម​ច្បាប់ គ.ជ.ប, លោក វឹង មុន្នី នាយកខុទ្ធកាល័យ​ប្រធាន គ.ជ.ប​, លោក ខន កែវមនោ អគ្គនាយក​រង នៃអគ្គ​នាយកដ្ឋានសេវាកម្មច្បាប់ ​និងសហការីមួយចំនួនទៀត​៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម