Connect with us

KPT+

ទម្លាយទ្រព្យមហាសាល នៃឪពុកកូនក្រមុំដែលរៀបការកក្រើក អាមេរិក និងជាដន្លង David Beckham

បានផុស

នៅ

អ្នកណាៗក៏ដឹងថា នាង Nicola Peltz និងកូនកំលោះ Brooklyn ដែលជាកូនប្រុសច្បងរបស់ David Beckham បានរៀបការកក្រើកសហរដ្ឋអាមេរិក និងអស្ចារ្យ​បំផុត​មិន​ធ្លាប់​មាន។ ប៉ុន្តែតាមពិត​ទៅ នាង​គឺ​ជា​កូនស្រី​របស់លោក Nelson Peltz ដែលជាស្ថាបនិកនៃ​អាជីវកម្ម​វិនិយោគ ជា​អ្នក​មាន​បំផុត​របស់​ពិភពលោកដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​បណ្តាញ​សារព័ត៌មាន​ជាច្រើន បាន​ចាប់អារម្មណ៏ទៅ​លើ​រ៉ូប​អាពាហ៍ពិពាហ៍ និង​ម៉ូដ​សក់​ដ៏​ប្រណីតបំ​ផុត​ គ្រឿង​តុបតែង រួមទាំង​បរិយាកាស​ប្រកបដោយ​ភាព​ប្រណីត ប៉ុន្តែ​ក៏មាន​មនុស្ស​ជាច្រើន​ចង់​ដឹងថា​ ឪពុក​កូនក្រមុំ​ដែល​រៀបការ​កក្រើក​អាមេរិក​រូប​នេះ​ ជាអ្នក​ជំនួញ​ប្រភេទ​ណា ​ទើប​លោក​ក្លាយ​ជា​មហាសេដ្ធី​បាន។

យោង​តាម​ទស្សនាវដ្តី Forbes លោក Nelson Peltz គឺជា​អ្នកវិនិយោគ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​វិនិយោគ Trian Partner របស់អាមេរិក។ បច្ចុប្បន្នក្រុមហ៊ុននេះ គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​រហូតដល់ ៨.៥ ពាន់លានដុល្លារ។ កាលពីមុនក្រុមហ៊ុនមានផលប័ត្រវិនិយោគខ្ពស់​គួរសម។ ក្នុងនោះ​លោក​​ក៏​ជាអ្នកមើលការ​ខុសត្រូវ​លើធនាគារ New York Mellon, DuPont និង​ក្រុមហ៊ុន​អាហារ Mondelez International ផងដែរ។

នៅឆ្នាំ២០១៧ Nelson ជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៃ Proctor & Gamble (P&G) បន្ទាប់ពីមានការតស៊ូជាមួយក្រុមប្រឹក្សាភិបាល​ ដែលមិនយល់ព្រម​ឲ្យ​លោក ជា​ផ្នែក​មួយ​នៃ​ក្រុមប្រឹក្សាភិបាល។

ចំពោះ​ទ្រព្យសម្បត្តិ​របស់ Nelson ទស្សនាវដ្តី Forbes បានដាក់ចំណាត់ថ្នាក់​លោក ​ជាអ្នកមានបំផុតទី ១៧២៩ នៅលើពិភពលោក ព្រមជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ១.៦ ពាន់​លាន​ដុល្លារ។ ទន្ទឹម​នោះ​យើងខ្ញុំ​ក៏​សូម​បង្ហាញ​ទ្រព្យ​របស់​លោក ដែលមាន​តាំងពីឆ្នាំ ២០១៣មកដូចខាងក្រោម៖

-ក្នុងឆ្នាំ ២០១៣ គាត់មានទ្រព្យសម្បត្តិ១.២ ពាន់លានដុល្លារ។
-ក្នុងឆ្នាំ ២០១៤ គាត់មានទ្រព្យសម្បត្តិ ១.៧ ពាន់លានដុល្លារអាមេរិក។
-ក្នុងឆ្នាំ ២០១៥ ទ្រព្យសម្បត្តិមានតម្លៃ ១.៩ ពាន់លានដុល្លារ។
-នៅឆ្នាំ ២០១៦ ទ្រព្យសម្បត្តិមានតម្លៃ ១,៤០០ លានដុល្លារ។
-ក្នុងឆ្នាំ ២០១៧ ទ្រព្យសម្បត្តិមានតម្លៃ១.៥ ពាន់លានដុល្លារ។
-ក្នុងឆ្នាំ ២០១៨ ទ្រព្យសម្បត្តិមានតម្លៃ ១,៧០០លានដុល្លារអាមេរិក។
-ក្នុងឆ្នាំ ២០១៩ ទ្រព្យសម្បត្តិមានតម្លៃ ១.៦ ពាន់លានដុល្លារអាមេរិក។
-នៅឆ្នាំ ២០២០ ទ្រព្យសម្បត្តិមានតម្លៃ ១.៦ពាន់លានដុល្លារអាមេរិក។
-នៅឆ្នាំ ២០២១ ទ្រព្យសម្បត្តិមានតម្លៃ ១.៦ ពាន់លានដុល្លារអាមេរិក។
-នៅឆ្នាំ ២០២២ ទ្រព្យសម្បត្តិមានតម្លៃ ១.៧ ពាន់លានដុល្លារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២២ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម