Connect with us

វប្បធម៌ ជំនឿ

គេងសុបិនឃើញពស់វែក ជាសញ្ញាឲ្យប្រុងប្រយ័ត្នខ្លួនមែនទែន

បានផុស

នៅ

ពស់ក្នុងក្ដីសុបិន ជាទូទៅគេងតែងគិតថា គូព្រេងនឹងមកដល់ឆាប់ៗ ប៉ុន្តែបើយោងទៅជំនឿ គឺមិនទាំងអស់នោះទេ។ ពស់ខ្លះ តំណាងឲ្យអាជីពការងារមានការប្រកួតប្រជែងខ្លាំង ជាពិសេសពស់វែកតែម្ដង​ ដែលយើង​តែងខ្លបខ្លាច​ជាងគេ។

សុបិន​ឃើញពស់វែកនៅនឹងមុខ

មានន័យថា ​ក្នុងអំឡុងពេលនេះ ​ត្រូវប្រុងប្រយ័ត្នជាពិសេសជាមួយរាល់ពាក្យសំដី ដែលអ្នក​និយាយ​ទៅ​កាន់មនុស្សជុំវិញខ្លួន។ អ្នកគួរតែ​គិត​មុន​ពេលនិយាយ​ ហើយ​កុំ​និយាយ​សន្យា​ជាមួយ​អ្នក​ណា​ដោយ​ឥត​ប្រយោជន៍ និង​មិន​អាច​ធ្វើ​បាន​ឲ្យ​គេ ។ ព្រោះ​អាច​នឹង​មាន​បញ្ហា​ មាន​ជម្លោះ​កើតឡើង ​រហូត​បែកបាក់គ្នា​ក៏​មាន។

សុបិន​ឃើញ​ពស់​វែក​បើកវែក​រក​ខាំ​យើង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានន័យថា ​ក្នុង​អំឡុង​ពេល​នេះ ​នឹង​មាន​មនុស្ស​មក​ជួយ​ការងារ អាច​ទទួល​បាន​ដំណឹង​ល្អ ឬ​នឹង​ជួប​គូព្រេង​ដែល​ប៉ង​មក​ជា​យូរ​ហើយ។

សុបិន​ឃើញ​ពស់​វែក​លិឍ​អណ្ដាត​សម្លឹង​មក

បញ្ជាក់​បាន​ថា មនុស្ស​ដែល​ជាសត្រូវ​នឹង​គ្នា អាច​វិល​ក្លាយជាមិត្តល្អវិញ ដោយសារតែការ​យោគយល់​និង​ដោះស្រាយ​វិវាទ​ល្អ​ជាង​មុន។ ចំណែក​អ្នក​ណា​ដែល​កំពុង​មាន​បញ្ហា​ក្នុង​វិវាទ អ្នក​ប្រហែល​ជា​អ្នក​ឈ្នះ​រឿង​ក្ដីក្ដាំ​នេះ​លើសគេ។

សុបិន​ឃើញ​ពស់វែក​នៅស្ងៀមទ្រឹង

មានន័យថា ក្នុងអំឡុងពេលនេះ ​អ្នកគួរតែប្រើស្មារតីឲ្យ​ច្រើន​ជាង​អារម្មណ៍​ឆេវឆាវ ​គិតមួយពេល​ ហើយ​គួរ​ប្រយ័ត្ន​ពាក្យ​ដែលប្រើជាមួយ​មនុស្ស​ជិតស្និទ្ធ ឬ​សមាជិក​គ្រួសារ​ បើ​ប្រើ​មិនស្រួល ​អាច​មាន​ទំនាស់​បង្ក​រឿង​ជា​ធំ​បាន។

សុបិន​ឃើញ​ពស់​វែក​វារ​កាត់មុខ

មានន័យថា ​អ្នក​​អាច​នឹង​មាន​រឿង​បាត់បង់​លុយ​កាក់​តិចតួច ​ឬ​ជា​ស្នេហា ​ដូច្នេះ​ចូរ​តោង​ប្រយ័ត្ន​មាត់ក ​កុំ​ឲ្យ​រឿង​តិចតួច​ប្រែ​ជា​ការ​ឈឺចាប់​ មក​បំផ្លាញ​គ្នា​បាន៕

គ្រូ ណុប

ចុចអាន៖វត្ថុ ៥ យ៉ាង តាមជំនឿចាស់ៗផ្ដាំថា មិនគួរមានក្នុងរថយន្ត ប្រយ័ត្ននាំគ្រោះដល់ជីវិត​

ចុចអាន៖ទម្លាយទ្រព្យមហាសាល នៃឪពុកកូនក្រមុំដែលរៀបការកក្រើក អាមេរិក និងជាដន្លង David Beckham

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២៣ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២៤ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម