ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា រាជិនីស្ពតពាណិជ្ជកម្មប្រចាំប្រទេសកម្ពុជា
ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងជួរមុខផលិតកម្មហង្សមាស កំពុងតែរីកចម្រើនខ្លាំង មិនថាវិស័យសិល្បៈ និងស្ពតពាណិជ្ជកម្ម លើសពីនេះក៏មានគេឲ្យរហស្សនាមអ្នកនាងថា រាជិនីពាណិជ្ជកម្មប្រចាំប្រទេសកម្ពុជា។
នៅលើវិថីសិល្បៈអស់រយៈពេល ២០ ជាងឆ្នាំនេះ អ្នកនាង ឱក សុគន្ធកញ្ញា បានឆ្លងកាត់ឧបសគ្គជាច្រើនទម្រាំបានក្លាយជាតារាចម្រៀងស្រីប្រចាំប្រទេស ដែលមានអ្នកគាំទ្រ និងការកោតសរសើរពីមនុស្សគ្រប់ស្រទាប់វណ្ណៈរហូតមកដល់សព្វថ្ងៃ។ លើសពីនេះអ្នកនាង បានឆ្លងកាត់ផលិតកម្មចំនួន ៣ ទី១ គឺ ផលិតកម្មរស្មីស្ទឹងសង្កែ ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៥, ទី២ គឺ ផលិតកម្ម U2 ចាប់ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧, ចំណែកឆ្នាំ ២០០៨ កញ្ញា ក៏បានចូលផលិត Rock ដែលបានចេញចម្រៀងខ្សែរឿង ១ បទ ចំណងជើង បេះដូងរងគ្រោះ និងបទមោទនភាពជាតិខ្មែរ និងនៅឆ្នាំដដែលនោះ អ្នកនាងក៏បានចាកចេញពីផលិតកម្ម Rock ចូលផលិតកម្មរស្មីហង្សមាសរហូតមកដល់បច្ចុប្បន្ននេះ។
អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានកសាងកេរ្តិ៍ឈ្មោះលើសពីការស្មាននៅផលិតកម្មរស្មីហង្សមាស និងបានក្លាយជាតារាចម្រៀងស្រីប្រចាំផលិតកម្ម នៅលើតារាងតារាស្រីជួរមុខប្រចាំប្រទេស។ ទន្ទឹមនឹងជោគជ័យលើវិស័យសិល្បៈអ្នកនាង បានក្ដោបកាប់ការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនមានដូចជា Coca Cola, ទូរស័ព្ទដៃសាមសុង, សាប៊ូកក់សក់ Sunsilk, សាប៊ូកក់សក់ CLEAR, Tick Coffee, Midea, Pond’s, Viso, Ancha, Vaseline, ខោទឹកនោម KoKo Fit, Farlin, Secret-C , R&F, ហតដក លិឆឹង, ម្សៅទឹកដោះគោ Enfagrow , Coseayoung, Chip mong Land, ធនាគារ DGB លើសពីនេះទៀតអ្នកនាងក៏បានបង្កើត Brand ខ្លួនឯងផ្ទាល់ឈ្មោះ ASK។
គួររំលឹកផងដែរថា អ្នកនាង ឱក សុគន្ធកញ្ញា បានចូលរោងជ័យជាមួយលោក អ៊ឹង សុខលី កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ ហើយអ្នកនាង ក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ ឈ្មោះ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី៕
អត្ថបទ៖ ផានិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៩ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ