Connect with us

ព័ត៌មានអន្ដរជាតិ

Le​ Figaro​ ផ្សាយ​​ថា​ អាមេរិក​ និង​​អង់គ្លេស​​កំពុង​​ធ្វើ​​សង្គ្រាម​​សម្ងាត់​​នៅ​​អ៊ុយក្រែន

បានផុស

នៅ

កង​កម្លាំងវរជន​​ពិសេស​របស់​​ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក​​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បាន​កើត​​ឡើង​តាំង​ពី​ចុង​ខែ​កុម្ភៈ​មក​ម្ល៉េះ។ នេះ​បើ​យោង​តាម​ប្រភព​មួយនៅ​ក្នុង​សហគមន៍​ស៊ើប​ការណ៍​បារាំង​បាន​ប្រាប់​​​សារព័ត៌មាន Le Figaro កាល​ពី​សប្តាហ៍​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អះ​អាង​​នេះ​ត្រូវ​រាយការណ៍​ដោយ​លោក Georges Malbrunot អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​អន្តរជាតិ​ជាន់​ខ្ពស់​របស់​កាសែត Le Figaro កាល​ពី​ថ្ងៃ​សៅរ៍ មួយ​ថ្ងៃ​នៅ​ពេល​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់​ផ្អើល​ទៅ​កាន់​ទី​ក្រុង​កៀវ។ មេ​ដឹក​នាំ​អង់គ្លេស​ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​បាន​ការពារ​ដោយ​​​ឆ្មាំ​​វរជនកម្លាំង​ពិសេស​ SAS បើ​ទោះ​ជា​ការ​អះ​អាង​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ក៏​ដោយ។

«កង​កម្លាំង​ពិសេស SAS មាន​វត្តមាន​នៅ​អ៊ុយក្រែន​តាំង​ពី​សង្គ្រាម​បាន​ចាប់​ផ្តើម​ឡើង ដូច​ដែល​បាន​ធ្វើ American Deltas»។ លោក Malbrunot បាន​សរសេរ​ដោយ​យោង​លើ​ប្រភព​ស៊ើប​ការណ៍​បារាំង​មួយ។ លោក​បាន​បន្ថែម​ថា យោង​លើ​ប្រភព រុស្ស៊ី​បាន​ដឹង​ច្បាស់ពី​សង្គ្រាម​សម្ងាត់​​ប្រឆាំង​នឹង​កងទ័ព​របស់​ខ្លួន​ដោយ​កង​កុម្ម៉ង់ដូ​បរទេស។ កាសែត Le Figaro បាន​បញ្ចូល​ទាំង​សេចក្តី​រាយការណ៍​របស់​លោក​នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​របស់​ពួក​គេ​អំពី​អ៊ុយក្រែន។

លោក Boris Johnson

ចក្រភព​អង់គ្លេស និង​អាមេរិក​ស្ថិត​ក្នុង​ចំណោម​​អ្នក​គាំទ្រ​យោធា​យ៉ាង​សកម្ម​បំផុត​ដល់​ទី​ក្រុង​កៀវ។ លោក Johnson ត្រូវ​បាន​គេ​រាយការណ៍​ពី​ការ​ជំរុញ​ ​ប្រធានាធិបតី​អ៊ុយក្រែន លោក​ Volodymyr Zelensky ​ឲ្យ​បន្ត​ប្រយុទ្ធ​​ជា​មួយ​រុស្ស៊ី និងមិន​ដោះ​ស្រាយសម្រាប់​សន្តិភាព​ឡើយ​រហូត​ដល់​លក្ខខណ្ឌ​ល្អ​ប្រសើរ​ត្រូវ​បាន​ផ្តល់​ជូន។

ការ​ឯកភាព​​ក្នុង​ការ​ប្រយុទ្ធ​ដោយ​មាន​ការ​គាំទ្រ​ពី​​លោក​ខាងលិច​​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​​កាល​ពី​សប្តាហ៍​មុន​ដោយ​ប្រធាន​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប លោក Josep Borrell ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា សង្គ្រាម​នឹង​ឈ្នះ​នៅ​សមរភូមិ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទី​ក្រុង​កៀវ​ដែរ។

ដើម​ឡើយ​សារព័ត៌មាន​អង់គ្លេស​បាន​ផ្សាយ​ថា ទាហាន​របស់​អង្គភាព​ពិសេស SAS ដែល​ចូល​និវត្តរ៍​ជា​ច្រើន​នាក់​​ទៅ ឬ​គ្រោង​ទៅ​អ៊ុយក្រែន​ដើម្បី​ចែករំលែក​ជំនាញ​របស់​ពួក​គាត់​ក្នុង​ការ​ឈ្លប​យក​ការណ៍​ និង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រថក្រោះ​ដល់​ទី​ក្រុង​កៀវ។ យោង​តាម​កាសែត Daily Mirror បាន​ផ្សាយ​ថា សេវាកម្ម​របស់​ពួក​គេត្រូវ​បានចោទ​ប្រកាន់​ថា បាន​បង់ប្រាក់​ដោយ​ប្រទេស​មួយ​នៅ​អឺរ៉ុប ប៉ុន្តែ​នៅ​តែ​ដាក់​ឈ្មោះ​តាម​រយៈ​ក្រុម​ហ៊ុន​ឯកជម​ជា​ជាង​រដ្ឋាភិបាល​អង់គ្លេស។

លោក Zelensky ចាប់​ដៃ​លោក Borell

យោធា​រុស្ស៊ី​បាន​រាយការណ៍​ពី​សកម្មភាព​ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ជា​ទាហាន​ស៊ីឈ្នួល​​ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​អ៊ុយក្រែន​ជា​ច្រើន​ដង​មក​ហើយ។ ករណី​មួយ​ក្នុង​ចំណោម​នោះ​គឺ​កាល​ពី​​ថ្ងៃ​សៅរ៍​​កន្លង​ទៅ​​នេះ​ស្រប​ពេល​​​លោក Johnson និង​លោក Borell ស្ថិត​នៅ​ទី​ក្រុងកៀវ។

ក្រសួង​ការពារ​ជាតិរុស្ស៊ី​បាន​និយាយ​ថា ទី​ក្រុង​កៀប​បាន​ប៉ុន​ប៉ង​ប្រើ​នាវាស៊ីវិល​​មួយ​ក្នុង​ការ​ប៉ុន​ប៉ង​ចុង​ក្រោយ​ដែល​បរាជ័យ​ដើម្បី​​ជម្លៀសបុគ្គលិក​​ជាន់​ខ្ពស់​ពី​កំពង់​ផែ​ទីក្រុង Mariupol ដែល​ជា​កន្លែង​មាន​ការ​វាយ​ប្រហារ​ខ្លាំង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម