Connect with us

សន្តិសុខសង្គម

បាក់ច្រាំងទន្លេ​ នៅ​សង្កាត់​ព្រែកតាសេក​ ផ្ទះ​ពលរដ្ឋ​ពីរបីខ្នង​រងផល​ប៉ះពាល់​

បានផុស

នៅ

អ្នកភូមិព្រែកតាគង់​ សង្កាត់ព្រែកតាសេក​ បច្ចុប្បន្នកំពុងជួបបញ្ហាបាក់ច្រាំងទន្លេ​ និង​ប៉ះពាល់លំនៅ​ឋានប្រជាពលរដ្ឋពីរបីផ្ទះផងដែរ។

​ពលរដ្ឋរៀបរាប់​ឱ្យដឹងថា​ លំនៅឋាន​ប្រជាពលរដ្ឋ​ពីរ​ទៅ​បីគ្រួសាររួចហើយ​ បានកំពុងរងផល​ប៉ះ​ពាល់​ដោយសារបាក់ច្រាំងទន្លេ ដែលពីមុនមក មិនដែលជួបប្រទះសោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការបាក់ច្រាំងទន្លេសាប​ នៅចំណុចភូមិព្រែកតាគង់​ សង្កាត់ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជ​ធានី​ភ្នំពេញ គឺបាក់តាំង​ពីរសៀលថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២២ មកម៉្លេះ​ ដែលធ្វើ​ឱ្យ​បងប្អូន​ប្រជា​ពល​រដ្ឋរស់នៅតំបន់នោះ មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ដោយសារការបាក់ទន្លេ​នេះកំពុង​ររង​ផល​ប៉ះពាល់ទៅដល់ផ្លូវបេតុងបណ្តើរៗហើយ អាចនឹងប្រឈមខូចខាតបាក់ផ្លូវ ប្រសិនបើមិនមាន​ការ​ស្ថា​បនារួសរាន់។

​ប្រជាពលរដ្ឋរៀបរាប់ឱ្យដឹងទៀតថា​ ដំណឹងនេះពួកគាត់បានរាយការណ៍ជូនភូមិ និងលោក​ចៅ​សង្កាត់​រួចហើយ ប៉ុន្តែមិនដឹងថា មានការជួសជុល ស្ថាបនាច្រាំងទន្លេនៅថ្ងៃណានោះដែរ។

​ទោះបីមាន​សេចក្តីរាយការណ៍​ជូនអាជ្ញាធររួច​ហើយក្តី តែក្តីបារម្មណ៍របស់​ពួកគាត់នៅតែមាន​ជាប់​ជានិច្ច ដោយចេះតែខ្លាចបាក់ដាច់ដល់ផ្លូវបេតុង គ្មានផ្លូវធ្វើដំណើរទៅមក។

អ្នកភូមិព្រែកតាគង់ស្នើទៅ​ដល់អាជ្ញាធរ រួសរាន់ជួយជួសជុល ស្ថាបនាឱ្យបានលឿន ចៀសវាង​បាក់​ច្រាំងទន្លេសាបកាន់តែធ្ងន់ធ្ងរទៅៗ នាំឱ្យប៉ះពាល់កាន់តែខ្លាំង ខណៈដែលពួកគាត់កើត និងរស់នៅ​តំបន់នេះរាប់សិបឆ្នាំមកហើយ មិនដែលជួយប្រទះសោះ តើកើតឡើងដោយសារមូល​ហេតុអ្វីឱ្យ​ពិត​ប្រាកដ៕

អត្ថបទ៖រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម