Connect with us

ព័ត៌មានជាតិ

រដ្ឋកំណត់តំបន់ ៦កន្លែងនៃខេត្តមណ្ឌលគិរី ជាគោលដៅអភិវឌ្ឍ និងវិនិយោគ

បានផុស

នៅ

រាជរដ្ឋាភិបាល បានយកទីតាំងចំនួន ៦កន្លែង នៅក្នុងខេត្តមណ្ឌលគិរី ជាគោលដៅអភិវឌ្ឍ ដោយកំណត់វិសាលភាព និងសកម្មភាពវិនិយោគច្បាស់លាស់ ដើម្បីជាប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងកាលពីរសៀលថ្ងៃទី ១១ ខែមេសា នៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥” លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ច្បាស់ៗ អំពីគោលដៅទាំង៦កន្លែង ដែលត្រូវអភិវឌ្ឍនោះរួមមាន៖ ទី១ តំបន់របៀងអេកូទេសចរណ៍ និងទេសចរធម្មជាតិ ដែនជម្រកសត្វព្រៃទាំងប្រាំ, ទី២ តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរប៊ូស្រាដាក់ដាំ, ទី៣ ក្រុងសែនមនោរម្យ, ទី៤ តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគិរី, ទី៥ តំបន់ប្រជុំជននៃស្រុកកោះញែក និងទី៦ តំបន់ទេសចរណ៍សមាហរ័ណកម្មតាមច្រកព្រំដែន។

លោក ថោង ខុន បានបន្ថែមថា ការអភិវឌ្ឍនេះ នឹងជំរុញខេត្តមណ្ឌលគិរី ជាអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញត្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

ជាមួយគ្នានេះ លោក អូន ព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការដាក់ចេញនូវផែនការមេនេះ នឹងអនុញ្ញាតឱ្យខេត្តមណ្ឌលគិរី ក្លាយជាគោលដៅនៃពិពិធកម្មទេសចរណ៍របស់កម្ពុជា ដែលមានប្រភេទអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច រួមចំណែកធ្វើឱ្យភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់រាជរដ្ឋាភិបាល។ 

លោករដ្ឋមន្រ្តីសេដ្ឋកិច្ច សង្កត់ធ្ងន់ថា ខេត្តមណ្ឌលគិរី កំពុងស្ថិតក្នុងដំណាក់កាលកំណើននៃវដ្តជីវិត ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលពោរពេញទៅដោយសក្តានុពល សម្រាប់ការអភិវឌ្ឍនាពេលអនាគត បង្កើតជាកាលានុវត្តភាព សត្យានុម័តសម្បូរបែប សម្រាប់ការវិនិយោគ បង្កើតតម្លៃបន្ថែម ក្នុងវិស័យទេសចរណ៍  និងអន្តរវិស័យនគាំទ្រដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចខេត្តមណ្ឌលគិរី និងសេដ្ឋកិច្ចជាតិទាំងមូល៕

អទ្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ៩ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ១០ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម២១ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១៩ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម