Connect with us

KPT+

បង្ហាញឈុតគ្រឿងអលង្ការល្បីៗ ជាវត្ថុសំណព្វរបស់មហាក្សត្រី Elizabeth ធ្លាប់គ្រងកន្លងមក

បានផុស

នៅ

មិនមែនជារឿងភ្ញាក់ផ្អើលទេ ប្រសិនបើស្ដេចអង់គ្លេស ពោរពេញដោយមរតកដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ ការពិតម្ចាស់គ្រឿងអលង្ការ tiara ដ៏ប្រណិតមួយរូបត្រូវបាន បន្ត​ពី​មួយ​ជំនាន់ទៅ​មួយ​ជំនាន់ ដែល​ជាក់ស្ដែង​វា​ក៏បាន​ទៅ​ដល់​ម្ចាស់ក្សត្រី Elizabeth II ដែល​ជា​ឥស្សរជន​ដ៏​សំខាន់​បំផុត​មួយ ​នៅ​ក្នុង​គ្រួសារ​រាជវង្ស​អង់គ្លេស។

១ The Imperial State Crown

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃទី០១ ខែមករា ឆ្នាំ ១៩៦៧ ម្ចាស់ក្សត្រី Elizabeth បានពាក់ខ្សែក The Imperial State និងខ្សែកពេជ្រ ដើម្បីឡើងគ្រងរាជ្យ​របស់​ទ្រង់។ វាត្រូវបានបង្កើតឡើង​សម្រាប់ការឡើងគ្រងរាជ្យ​របស់ស្តេច George VI ក្នុងឆ្នាំ ១៩៣៧ ។

២ Burmese Rubies

នៅ​ឯ​ពិធី​ជប់លៀង​របស់​ព្រះរាជា​ ដែលប្រារព្ធឡើងនៅសួន Covent Garden នៅថ្ងៃទី ៣០ ខែ​ឧសភា ឆ្នាំ ១៩៣០ ម្ចាស់ក្សត្រី Elizabeth បាន​ពាក់​មកុដ​ត្បូងទទឹម ​ដែល​ជនជាតិ​ភូមា​បាន​ថ្វាយ​ក្នុង​ពិធី​ឡើង​គ្រងរាជ្យ​របស់​ទ្រង់។

៣ The Grand Duchess of Vladimir of Russia Tiara

ចិញ្ចៀន​ពេជ្រ និង​គុជ់​ខ្យង​របស់​ម្ចាស់ក្សត្រី Elizabeth បានបង្ហាញខ្លួននៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៧៨ ត្រូវបានគេស្គាល់ថាជា Crown Grand Duchess of Vladimir of Russia ដែល​ភ្ជាប់​មក​ជាមួយ​ខ្សែក និង​ក្រវិល​ដែល​ត្រូវគ្នា។ ដើមឡើយ​វា​ជាអំណោយសម្រាប់ម្ចាស់ក្សត្រី Victoria និង​អំបោះ​មួយ​ដែល​តុបតែង​ដោយ​ពេជ្រ និង​គុជ​ដែល​អម​ជាមួយ​អង្ហាការ​នេះ​ ហើយត្រូវបានផ្តល់​ឲ្យុ​ម្ចាស់ក្សត្រី Elizabeth នៅ​ថ្ងៃរៀបការ​របស់​ទ្រង់។

៤​ The Japanese Pearl Choker

The Japanese Pearl Choker និងខ្សែកសំខាន់ៗដែលបានបង្ហាញខ្លួនជាលើកដំបូង នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៨៣ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន ​ដល់ម្ចាស់ក្សត្រី Elizabeth ក្នុងទសវត្សរ៍ទី ៨០ ។

៥ Crown Amethyst Suite of Jewels

ដើមឡើយ​ជា​កម្មសិទ្ធិ​របស់​មាតា​របស់​ម្ចាស់ក្សត្រី Victoria ។ ប៉ុន្តែត្រូវបាន​គេ​ឃើញ​ជា​លើក​ដំបូង ​នៅ​ពេល​ម្ចាស់ក្សត្រី Elizabeth ពាក់​នា​ថ្ងៃ​ទី ២៦ ខែមីនាឆ្នាំ ១៩៨៥។

៦ The Brazilian Aquamarine Parure Tiara

ខ្សែក និងក្រវិលដែលធ្វើពីត្បូងពេជ្រនេះ គឺប្រជាជនប្រេស៊ីលបានថ្វាយដល់ព្រះមហាក្សត្រិយានី Elizabeth សម្រាប់ការឡើងគ្រងរាជ្យ ហើយ៤ឆ្នាំក្រោយមក ម្ចាស់ក្សត្រី​បាន​ចាត់តាំង Garrard ឲ្យធ្វើ Tiara ដែលត្រូវនឹងគ្រឿងអលង្ការនេះ។ ម្ចាស់ក្សត្រី Elizabeth ត្រូវ​បាន​គេ​ឃើញ​ពាក់​វានា​ថ្ងៃ​ទី ១៥ ខែ តុលា ឆ្នាំ ១៩៨៦។

៧ Cambridge និង Delhi Durbar Parure និង Girls of Ireland Tiara

ខ្សែកត្បូងមរកតនិងក្រវិលដែលត្រូវគ្នា ពាក់ដោយក្សត្រី Elizabeth នៅថ្ងៃទី ១៤ខែតុលា ឆ្នាំ ១៩៨៩ និងពីមុនជាកម្មសិទ្ធិរបស់ម្ចាស់ក្សត្រីម៉ារី។ មកុដ​ដើម​មាន​គុជ​ធំៗ ដែល​ត្រូវ​បាន​យក​ចេញ​តាម​បញ្ជា​របស់​ម្ចាស់ក្សត្រី Elizabeth ហើយ​បាន​ប្រែក្លាយ​ទៅជា​មកុដ​របស់​គូស្នេហ៍​ខេមប្រ៊ីជ ដែលជាសំណព្វរបស់​ម្ចាស់ក្សត្រី Diana និង Catherine ។

៨ The Russian Fringe Tiara

គ្រឿងអលង្ការ​នេះ ​ពាក់ដោយម្ចាស់ក្សត្រី Elizabeth ក្នុងពិធីឡើងគ្រងរាជ្យជាមួយព្រះអង្គម្ចាស់ Philip ។ វាត្រូវបានបង្ហាញខ្លួនម្តងទៀត នៅក្នុងពិធីជប់លៀងមួយក្នុងប្រទេសអ៊ីស្លង់​ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៩០ ជា tiara តុបតែងដោយ​ត្បូងពេជ្រ​ដ៏​អស្ចារ្យបំផុត។

៩ The Victorian Suite of Sapphire and Diamond Set

ខ្សែកពេជ្រ និង​ត្បូងកណ្ដៀង​របស់​ម្ចាស់ក្សត្រី Elizabeth ត្រូវបានគេស្គាល់ថាជា The Victorian Suite of Sapphire and Diamond វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៥០ ហើយ​ផ្ដល់​ឲ្យ​ទៅ​ម្ចាស់ក្សត្រី Elizabeth ដោយមាតា​របស់​ទ្រង់​គឺព្រះអង្គ George VI សម្រាប់ពិធីមង្គលការមួយ។

១០ The Cullinan V Heart Diamond Brooch

ខ្សែកពេជ្រ Cullinan V Heart ដ៏ស្រស់ស្អាតមានទម្ងន់ប្រហែល ១៩ ការ៉ាត់ ពាក់ដោយម្ចាស់ក្សត្រី Elizabeth កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩១១ ដើមឡើយរចនាឡើងសម្រាប់ម្ចាស់ក្សត្រី Mary ក្នុងឆ្នាំ ១៩៨៩៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មកស្គាល់ បណ្ដុំគ្រឿងអលង្ការរាជវង្សអង់គ្លេស មានកេរដំណែលរាប់ឆ្នាំ និងជាសម្បត្តិជាតិដ៏អស្ចារ្យ

ចុចអាន៖ទម្លាយទ្រព្យមហាសាល នៃឪពុកកូនក្រមុំដែលរៀបការកក្រើក អាមេរិក និងជាដន្លង David Beckham

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ២៦ នាទីutes មុន

បំណែកវត្ថុបុរាណជាច្រើន ត្រូវបានអ្នកជំនាញអភិរក្សជួសជុលឱ្យរឹងមាំឡើងវិញ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម