ព័ត៌មានអន្ដរជាតិ
អតីតទីប្រឹក្សាលោក ពូទីន ប្រាប់មធ្យោបាយតែមួយគត់ ធ្វើឲ្យសង្គ្រាមនៅ អ៊ុយក្រែន ចប់ត្រឹមមួយខែទៀត
អតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ការលុកលុយនៅអ៊ុយក្រែន អាចចប់ក្នុងរយៈពេលមួយខែ ប្រសិនបើប្រទេសលោកខាងលិច ដាក់ការហ៊ុមព័ទ្ធពិតប្រាកដលើថាមពលរុស្ស៊ី។
លោកបណ្ឌិត Andrei Illarionov និយាយថា វិមានក្រឹមឡាំងមិនយកចិត្តទុកដាក់ខ្លាំងទេលើការគំរាមកំហែងរបស់អឺរ៉ុប ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល ព្រោះពួកគេនៅតែបន្តទិញប្រេង និងឧស្ម័នរបស់រុស្ស៊ី។
ប្រាក់ចំណូលពីប្រេង និងឧស្ម័នកាលពីឆ្នាំមុន រួមចំណែក ៣៦% នៃការចំណាយរបស់រដ្ឋាភិបាលរុស្ស៊ី ដែលនេះមានន័យថា ការហ៊ុមព័ទ្ធនឹងរារាំងយ៉ាងធ្ងន់ធ្ងរដល់ហិរញ្ញវត្ថុរបស់វិមានក្រឹមឡាំង។
បច្ចុប្បន្ន សហភាពអឺរ៉ុបបាននាំចូលឧស្ម័នចំនួន ៤០%និងប្រេង ២៧%ពីប្រទេស រុស្ស៊ី។
លោក Illarionov បានប្រាប់ BBC ថា ប្រសិនបើលោកខាងលិចព្យាយាមអនុវត្តការហ៊ុមព័ទ្ធជាក់ស្តែងលើការនាំចេញប្រេង និងឧស្ម័នពីរុស្ស៊ីនោះ ខ្ញុំហ៊ានភ្នាល់ថា ប្រហែលជាក្នុងរយៈពេលមួយខែ ឬពីរខែទៀតប៉ុណ្ណោះ ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន ប្រហែលជានឹងចប់។
លោកបន្ថែមថា “វាជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ដែលមានក្នុងដៃរបស់ប្រទេសលោកខាងលិច”។
សហភាពអឺរ៉ុបកាលពីថ្ងៃសុក្រសប្តាហ៍មុន បានហាមឃាត់ការនាំចូលធ្យូងថ្មរបស់រុស្ស៊ីក្នុងចំណោមផលិតផលផ្សេងទៀត ប៉ុន្តែមិនទាន់ហាមឃាត់ការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីនៅឡើយ។
អ្នកជំនាញនិយាយថា សេដ្ឋកិច្ចរុស្ស៊ីអាចធ្លាក់ចុះដល់ទៅ ១៥% ដោយសារការដាក់ទណ្ឌកម្មនាពេលបច្ចុប្បន្ន ខណៈប្រជាជនប្រមាណ ២០ លាននាក់រស់នៅក្នុងភាពក្រីក្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អភិបាលក្រុង៖ ជនស៊ីវិលជាង ១ម៉ឺនទៅ ២ម៉ឺននាក់ ត្រូវសម្លាប់ក្នុងទីក្រុង Mariupol
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា