សុខភាព
គួរញ៉ាំអាហារទាំងនេះ មុនពេលញ៉ាំគ្រឿងស្រវឹង
ភាគច្រើនការជួបជុំគ្នា មិនថាសមាជិកតិចឬច្រើននោះទេ បងប្អូនប្រុសៗតែងមិនភ្លេចឡើយគ្រឿងស្រវឹងមកចូលរួម តែកុំភ្លេចថា ផឹកគ្រឿងស្រវឹងច្រើនអាចប៉ះពាល់សុខភាពច្រើនយ៉ាង។ ការហូបចុកគ្រឿងស្រវឺង ជាក់ស្ដែងតែងតែធ្វើឲ្យរំខានទៅដល់សុខភាព ទាំងក្នុងកំលុងពេលផឹក និង ក្រោយពេលផឹក។ គ្រឿងស្រវឺងបង្កឲ្យប៉ះពាល់ដល់សរីរាង្គខាងក្នុងទៅជាជំងឺរ៉ាំរ៉ៃ ដូចជាជំងឺថ្លើម តម្រងនោម បេះដូង ខួរក្បាល ជំងឺឈាម ជាដើម។ កុំទាន់គិតទៅដល់ជំងឺធ្ងន់ គិតត្រឹមតែជំងឺស្រាលៗសិន វាក៏អាចធ្វើឲ្យ វិលមុខ ឈឺក្បាល ខ្សោះកម្លាំង ចង់ក្អួត រាក ធេងធោងក៏មាន។ តាមការណែនាំមនុស្សប្រុសមិនគួរផឹកគ្រឿងស្រាបៀរលើសពីពីរកំប៉ុងក្នុងមួយថ្ងៃ ចំណែកស្រីៗមិនគួរលើសពីមួយកំប៉ុងក្នុងមួយថ្ងៃ។
តើមានវិធីសាស្ដ្រណាដែលអាច កាត់បន្ថយអាការៈទាំងនេះបានទេ?
ជាក់ស្ដែងប្រាកដជាមានប្រសិនជាយើង អាចសាកល្បងញ៉ាំអាហារទាំងនេះបាន មុនពេលផឹក យ៉ាងហោចឲ្យបាន ១០នាទីទៅ ១២០នាទីជាមុនសិន។
១.ទឹក
ប្រសិនយើងមានការណាត់ជួបជុំមួយ ដែលកំណត់ពេលវេលាច្បាស់លាស់ មិនថា ១ម៉ោង ឬ ២ម៉ោងបន្ទាប់នោះទេ យើងគួរតែត្រៀមលក្ខណៈទុកជាមុនសិនជាមួយនឹងវិធីសារមញ្ញ គឺត្រូវផឹកទឹកឲ្យច្រើន យ៉ាងហោចក៏បាន ១ ទៅ ២លីត។ ការញាំទឹកឲ្យបានច្រើន អាចរក្សាបាននូវ សីតុណ្ហភាព និងកំហាប់ជាតិទឹកក្នុងរាងកាយបានល្អ។ យើងតែងតែជួបប្រទះបទពិសោធន៍ នៅពេលផឹកស្រា តែងតែធ្វើឲ្យនោមញឹក។ ការនោមញឹកនេះ ធ្វើឲ្យខ្លួនប្រាណយើង ឆាប់ខ្សោះជាតិទឹក ដោយបន្សល់ជាតិអាល់កុលច្រើនក្នុងឈាម ជាមូលហេតុនឹងធ្វើឲ្យយើងងាយអស់កម្លាំង វិលមុខ។ អ្នកស្រីវេជ្ជបណ្ឌិត Dr Kathryn O’Sullivan អ្នកវិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភសម្រាប់រាងកាយនៅចក្រភពអង់គ្លេស ក៏មានប្រសាសន៍ថា គោលបំណងញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់ ២លីត មុនពេល ញ៉ាំស្រាគឺជារឿងសំខាន់សម្រាប់សុខភាព។ កាន់តែពិសេសទៀតនោះ បើមានចំណិតក្រូចឆ្មាខ្លះជាមួយទៀត រឹតតែល្អសម្រាប់សុខភាពថ្លើម។
២.ទឹកផ្លែឈើ និងផ្លែឈើ
ការញ៉ាំទឹកផ្លែឈើដែលមានផ្ទុកទៅដោយជាតិវីតាមីនC ឲ្យបានយ៉ាងហោចណាស់១កែវមុនពេលកម្មវិធី១ម៉ោង។ ធ្វើបែបនេះដើម្បីរក្សាបានជាតិវីតាមីនC ក្នុងរាងកាយជួយទ្រទ្រង់ដល់ សរីរាង្គខួរក្បាល ប្រព័ន្ធរំលាយអាហារ និងតម្រងនោម។ បន្ថែមពីនោះទៀត ការញ៉ាំផ្លែឈើក៏ជារឿងសំខាន់ផងដែរ ដូចជាផ្លែចេកជាដើមដែលជាប្រភេទផ្លែឈើសម្បូរទៅដោយសារធាតុប៉ូតាស្យូម អាចជួយទ្រទ្រង់រាងកាយក្រោយពេលដែលត្រូវទទួលរងការវាយប្រហារខ្លាំងពីជាតិអាលកុល។ នៅមានផ្លែឈើមួយចំនួនទៀតដូចជា ផ្លែប៊ឺ និង ផ្លែឆេរីជាដើម ដែលជាប្រភេទផ្លែឈើសម្បូរសារធាតុចិញ្ចឹមសម្រាប់រាងកាយ និងប្រយោជន៍ជួយបង្កើតថាមពលឡើងវិញក្រោយពេលស្រវឹង។
៣.ស៊ុត
ជាក់ស្ដែង ស៊ុតក៏ជាកំពូលអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន ជួយដល់រាងកាយ។ វាមានអត្ថប្រយោជន៍ខ្លាំងដោយមានវីតាមីន B ដែលល្អបំផុត សម្រាប់ទ្រទ្រង់សុខភាពថ្លើមឲ្យរឹងមាំ។ យើងអាចសាកល្បងញ៉ាំស៊ុត មិនថាស៊ុតស្ងោ ចៀន ចំហុយ យ៉ាងហោចឲ្យបាន២គ្រាប់ ២ម៉ោងមុនពេលកម្មវិធីអាចជួយកាត់បន្ថយហានិភ័យគ្រោះដល់សុខភាព ក្រោយពេលខ្វះប្រូតេអីនក្នុងខ្លួន។
៤.ត្រីសាម៉ុន
ត្រីសាម៉ុនក៏ជាប្រភេទអាហារស្ថិតក្នុងការជ្រើសរើសមុនដំបូងផុតមុនពេលញ៉ាំគ្រឿងស្រវឹង។ ព្រោះថាត្រីប្រភេទនេះមានផ្ទុកទៅដោយសារធាតុខ្លាញ់ អូមេហ្គា៣ ជាប្រភេទខ្លាញ់ដែលផ្ដល់អត្ថប្រយោជន៍ទៅដល់សរីរាង្គខួរក្បាលស្ទើតែ៦០%។ ការពង្រឹងទៅលើសមត្ថភាពខួរក្បាល និងអាចជួយកាត់បន្ថយអាការៈធេងធោង ក្រោយពេលស្រវឹង។ ម្យ៉ាងវិញទៀត ការញ៉ាំត្រីសាម៉ុន យ៉ាងយូរ កន្លះម៉ោងមុនពេលញ៉ាំស្រា ដើម្បីជួយពន្យឺតទៅដល់មុខងាប្រព័ន្ធរំលាយអាហារ មិនឲ្យស្រូបសារធាតុចិញ្ចឹមចូលទៅក្នុងឈាមបានលឿននោះទេ ដូច្នេះវាក៏មិនងាយឲ្យជាតិអាល់កុលពង្រីកខ្លួនបានលឿនដែរ។ អ្នកមានបទពិសោធន៍ផឹកស្រាស្របពេលពោះទទេ គឺងាយនឹងឆាប់ស្រវឹងជាងអ្នកដែលមានផ្ទុកអាហារក្នុងក្រពះ។ បន្ថែមពីនេះទៀត ត្រីសាម៉ុនក៏មានផ្ទុកវីតាមីន B12 ដែលប្រភេទវីតាមីននេះនឹងបាត់បង់ច្រើនពេលយើងផឹកស្រា។ ដូច្នេះយើងនឹងទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មបន្ថែម ដើម្បីការពារថ្លើម និងពោះវៀនរបស់យើងពីជាតិពុល និងការខូចខាតច្រើន។ យើងអាចសាកល្បងញ៉ាំត្រីសាម៉ុន មិនថា ដុត ចៀន អាំង ប្រឡាក់ ឬឆៅជាដើម។
អ្នកស្រីវេជ្ជបណ្ឌិត Dr Kathryn O’Sullivan បានបន្ថែមទៀតថា គ្មានវិធីសាស្ដ្រណាដែលអាចធ្វើឲ្យអ្នកផឹកមិនស្រវឹងបានទេ ហើយក៏មិនអាចធ្វើអ្នកស្រវឹងឆាប់ស្វាងដូចធម្មតាបានដែរ ដូចនេះមានតែវិធីសាស្ដ្ររៀបចំរបបអាហារសម្រាប់ញ៉ាំមុនពេលចាប់ផ្ដើម ដើម្បីការពារ និងកាត់បន្ថយ គ្រោះថា្នក់សុខភាពប៉ុណ្ណោះ៕
ចុចអាន៖ទទួលទានអាហារប៉ុន្មានមុខនេះ ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងល្អ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់