Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពលោក ពូទីន ប្រាប់ឲ្យទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ បើបច្ចឹមប្រទេស ហ៊ានធ្វើរឿងមួយ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន គួរតែគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមហាអំណាចលោកខាងលិច បញ្ជូនទាហានស៊ីឈ្នួលចូលប្រទេសអ៊ុយក្រែន។ នេះបើតាមសម្តីមេទ័ពជិតស្និទ្ធបំផុតម្នាក់របស់លោក ពូទីន។

This image has an empty alt attribute; its file name is Vladimir-Putin-for-desktop-1024x862.jpg
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

មេទ័ព Chechen លោក Ramzan Kadyrov ដែលជាឧត្តមសេនីយ៍ឯកក្នុងឆ្មាំជាតិរុស្ស៊ី និងជាមេដឹកនាំ Chechnya ក៏បានអំពាវនាវឲ្យលោក ពូទីន កុំបោះបង់ចោលគោលបំណងដណ្តើមយករដ្ឋធានី កៀវ របស់អ៊ុយក្រែន ផងដែរ។

ទោះបីជាមានការដកកងកម្លាំងរុស្ស៊ីនាពេលបច្ចុប្បន្នពីរដ្ឋធានីអ៊ុយក្រែនក៏ដោយ ប៉ុន្តែលោក Kadyrov អះអាងថា លោកបានចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមជាមួយកងកម្លាំង Chechen នៅជុំវិញទីក្រុង Mariupol។

This image has an empty alt attribute; its file name is 1_Troops-and-military-hardware-review-in-Grozny-Russia.jpg
មេទ័ព Chechen លោក Ramzan Kadyrov

ក្នុងវីដេអូចុងក្រោយបង្អស់របស់មេទ័ពវ័យ៤៥ឆ្នាំរូបនេះ គាត់បានរិះគន់ប្រធានាធិបតីរុស្ស៊ី និងសមាជិកផ្ទៃក្នុងផ្សេងទៀត ដោយផ្តល់យោបល់អំពីអ្វីដែលគួរធ្វើបន្ទាប់ ក្នុងសង្គ្រាមនេះ។

លោក Kadyrov និយាយថា “តើខ្ញុំនឹងធ្វើអ្វី? ខ្ញុំនឹងបោសសម្អាតតំបន់ Luhansk និង Donetsk ភ្លាមៗ ហើយចាប់ផ្តើមធ្វើការបន្ថែមទៀត។ ខ្ញុំនឹងប្រកាសថា ប្រសិនបើទាហានស៊ីឈ្នួលណាម្នាក់មកអ៊ុយក្រែន យើងនឹងវាយប្រហារ ដោយប្រើអាវុធនុយក្លេអ៊ែរ នៅចំណុចជាក់លាក់”។

This image has an empty alt attribute; its file name is SEI_89990252-1024x633.jpg

“ដូច្នេះពួកគេមិនចំអកឲ្យយើងឡើយ។ ណាតូ និងប្រទេសលោកខាងលិច កំពុងធ្វើសង្រ្គាមជាមួយយើង។ នេះមិនមែនជាការលេងសើចទេ។ ភារកិច្ចគឺច្បាស់លាស់។ នឹងមានការវាយលុកមិនត្រឹមតែនៅក្នុងទីក្រុង Mariupol ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងតំបន់ ទីក្រុង និងភូមិដទៃទៀតដែរ ដើម្បីរំដោះ Luhansk និង Donetsk។ គោលដៅ​នេះ ​ត្រូវ​បាន​កំណត់​ដោយ​អគ្គ​មេ​បញ្ជាការ​កំពូលនិងប្រធានាធិបតី​ជា​ទី​ស្រឡាញ់​របស់​យើង វ្ល៉ាឌីមៀរ ពូទីន”៕

គួរបញ្ជាក់ថា មេទ័ពរូបនេះ ធ្លាប់បានស្តីបន្ទោសអ្នកនាំពាក្យរបស់លោកពូទីន គឺលោក Dmitry Peskov ចំពោះការខកខានក្នុងការប្រកាសឋានៈឧត្តមសេនីយ៍យោធាថ្មីរបស់ Kadyrov ដែលគាត់បានទទួលពីលោក ពូទីនក្នុងខែមីនាឆ្នាំនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ រុស្ស៊ី មិនឈប់បាញ់ទេ មុនកិច្ចចរចាសន្តិភាពលើកក្រោយជាមួយ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

អាជ្ញាធរចុះគូសគំនូសកំណត់ចំណតរថយន្តមុខបេនឡាន និងមុខផ្សារច្បារអំពៅ

សន្តិសុខសង្គម៤៣ នាទីutes មុន

នគរបាលរាជធានី កោះហៅម្ចាស់រថយន្តដែលចោទសមត្ថកិច្ចលួចម៉េមូរីក្នុងរថយន្តមកបំភ្លឺនៅថ្ងៃ​ទី២៧មករា

ព័ត៌មានជាតិ៤៥ នាទីutes មុន

មិត្តហ្វូនប្រគល់រង្វាន់ធំរថយន្ត Mazda 2 ស៊េរី 2024 ដល់អតិថិជនឈ្នះរង្វាន់ពីកម្មវិធី “បញ្ចូលកាត ៦០០០៛ មានឱកាសឈ្នះរង្វាន់”

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អ្នកក្រុងបាងកក ២.៤លាននាក់ ត្រូវអាឡ័កស៊ីនិងកើតជំងឺផ្លូវដង្ហើម ដោយសារខ្យល់ពុល

ជីវិតកម្សាន្ដ៥៦ នាទីutes មុន

នៅក្រៅសាច់រឿង តួសម្ដែង «Squid Game 2» សុទ្ធតែជាប់ក្នុងបញ្ជីអ្នកមានទ្រព្យរាប់លានដុល្លារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៧ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ចរាចរណ៍២២ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ២៣ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

Sokha Hotels

ព័ត៌មានពេញនិយម