កីឡា
គ្រូព្រះខ័នរាជស្វាយរៀង៖ ជុំវិញការដាក់កីឡាករ U22 ឲ្យលេងលីគ ដើម្បីគោលដៅស៊ីហ្គេម
ពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល២០២២ បានធ្វើកំណែទម្រង់ថ្មី ជាមួយនឹងលក្ខខណ្ឌតម្រូវឲ្យក្លិបទាំងអស់ក្នុងការប្រកួតនីមួយៗដាក់បញ្ចូលកីឡាករអាយុក្រោម ២២ឆ្នាំ (អាយុត្រូវនឹងស៊ីហ្គេម២០២៣) ២នាក់បង្ហាញខ្លួននៅជម្រើស ១១នាក់ដំបូង ហើយលេងក្នុងរយៈពេល ៩០នាទី ដើម្បីឲ្យកីឡាករយុវជនទាំងនោះមានឱកាសលេងបានច្រើន ធ្វើយ៉ាងណាអាចមានសមត្ថភាពគ្រប់គ្រាន់លេងស៊ីហ្គេម។

មានការយល់ឃើញផ្សេងៗគ្នាក្នុងករណីនេះគ្រាដែល គ្រូបង្វឹកនៃក្លិបព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានសង្កត់ធ្ងន់ថា ការដាក់ឲ្យកីឡាករអាយុក្រោម ២២ឆ្នាំចូលលេងក្នុងលីគដោយតម្រូវទៅតាមលក្ខខណ្ឌ គឺជារឿងដែលគ្រោះថ្នាក់។
លោក Conor Nestor បានប្រាប់កម្ពុជាថ្មី ដុចូនេះថា៖ «សម្រាប់ខ្ញុំ ប្រសិនបើកីឡាករលេងដោយសារតែពួកគេត្រូវលេងតាមលក្ខខណ្ឌ និងមិនមែនដោយសារតែពួកគេគួរទទួលបានវាតាមរយៈទម្រង់លេងល្អរបស់គេ នោះគឺជារឿងដ៏គ្រោះថ្នាក់ដល់ការអភិវឌ្ឍន៍របស់ពួកគេ»។
«ជាការពិតណាស់ កីឡាករវ័យក្មេងដែលមិនសូវបានលេង គឺប៉ះពាល់ដល់ការអភិវឌ្ឍ នេះជាការពិត។ ប៉ុន្តែពេលខ្លះការវិវឌ្ឍន៍កើតចេញពីការប្រឹងប្រែងដោយផ្ទាល់ដើម្បីបំពេញតួនាទីបានល្អជាងមិត្តរួមក្រុម។ ប្រសិនបើអ្នកមិនមានការប្រឹងប្រែង អ្នកប្រថុយនឹងបង្កើតទម្លាប់អាក្រក់ក្នុងវិជ្ជាជីវៈរបស់កីឡាករវ័យក្មេងរបស់យើង»។ គ្រូបង្វឹកសញ្ជាតិអៀរឡង់បានបន្ថែម។

ដោយឡែកនិយាយពីក្រុមរបស់លោកវិញ លោកបានឲ្យដឹងថា ក្លិបព្រះខ័នរាជស្វាយរៀង បានដាក់កីឡាករអាយុក្រោម ២២ឆ្នាំឲ្យចូលលេងតាំងពីរដូវកាលកាលមុនមកម៉្លេះ ខណៈឥលូវនេះពួកគេអាចជំនួសគ្នាបាន។
«កាលពីឆ្នាំមុន យើងជាក្លិបតែមួយគត់ដែលដាក់កីឡាករអាយុក្រោម ២២ឆ្នាំ ៥នាក់ ក្នុង ១០ប្រកួត ឬច្រើនជាងនេះ។ ដូច្នេះហើយ វាបានផ្តល់ឲ្យយើងនូវទំនុកចិត្តក្នុងការផ្លាស់ប្ដូរកីឡាករវ័យក្មេងរបស់យើងនៅឆ្នាំនេះ»។ សម្ដីរបស់លោក Conor Nestor។
គួរបញ្ជាក់ថា ដោយសារតែព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជា កាន់តែកៀកចូលមកដល់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានកំណត់លក្ខខណ្ឌតម្រូវឲ្យក្លិបទាំងអស់ដាក់បញ្ចូលកីឡាករអាយុក្រោម ២២ឆ្នាំ (អាយុត្រូវនឹងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣) ២នាក់បង្ហាញខ្លួននៅជម្រើស ១១នាក់ដំបូងក្នុងការប្រកួតនីមួយៗ ហើយត្រូវលេងក្នុងរយៈពេលពេញ ៩០នាទី និងអាចផ្លាស់ប្ដូរកីឡាករបាន តែនៅតែជាកីឡាករអាយុក្រោម ២២ឆ្នាំដដែល៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង