ព័ត៌មានអន្ដរជាតិ
រឿង៣យ៉ាង បើកើតឡើងមែន នោះសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន អាចរីកកាន់តែធំ ហើយនឹងទាញណាតូចូល
រដ្ឋមន្ត្រីណាតូ បានជួបប្រជុំគ្នានៅទីក្រុងព្រុចសែលកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាថាតើពួកគេគួរធ្វើឲ្យដល់កម្រិតណា ក្នុងការផ្តល់សម្ភារៈយោធាដល់ប្រទេស អ៊ុយក្រែន។
បញ្ហាប្រឈមសម្រាប់អង្គការណាតូពេញមួយសង្រ្គាមនេះ គឺរបៀបផ្តល់ការគាំទ្រផ្នែកយោធាឲ្យគ្រប់គ្រាន់ដល់អ៊ុយក្រែន ដើម្បីការពារខ្លួន ដោយមិនចាំបាច់ឲ្យខ្លួនចូលទៅក្នុងជម្លោះដោយផ្ទាល់។
ហានិភ័យដែលប្រទេសរុស្ស៊ីនឹងងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរបែបយុទ្ធសាស្ត្រ ឬជម្លោះដែលរីករាលដាលហួសពីព្រំដែនរបស់អ៊ុយក្រែនទៅជាសង្រ្គាមអឺរ៉ុបកាន់តែទូលំទូលាយ គឺស្ថិតក្រោមគំនិតរបស់មេដឹកនាំលោកខាងលិចជានិច្ច ហើយនេះគឺជាបញ្ហាប្រឈម។
លោកប្រធានាធិបតី ពូទីន បានរំលឹកពិភពលោកនៅពេលសង្រ្គាមផ្ទុះឡើងដំបូងថា រុស្ស៊ីគឺជាមហាអំណាចអាវុធនុយក្លេអ៊ែរ ហើយថា លោកកំពុងដាក់កងកម្លាំងនុយក្លេអ៊ែរ ឲ្យស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់។
ដូច្នេះតើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអាចឈានដល់ជម្លោះអឺរ៉ុបកាន់តែធំ ហើយអូស ណាតូ ឲ្យចូលរួមបានយ៉ាងដូចម្ដេចទៅ?
ខាងក្រោមនេះ គឺជាចំណុចសំខាន់ចំនួន៣ ដែលអះអាងដោយសារព័ត៌មាន BBC៖
១. កងកម្លាំងអ៊ុយក្រែននៅទីក្រុង Odesa បាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយណាតូ ចំនិងពន្លិចនាវាចម្បាំងរុស្ស៊ី ក្នុងសមុទ្រខ្មៅ ជាមួយនឹងការបាត់បង់នាវិកជិត១០០នាក់ និងទាហានម៉ារីនរាប់សិបនាក់។ ចំនួនអ្នកស្លាប់ច្រើនបែបនេះ នៅក្នុងការវាយប្រហារតែមួយនឹងជារឿងដែលមិនធ្លាប់មានពីមុនមក ហើយលោក ពូទីន នឹងស្ថិតក្រោមសម្ពាធឲ្យឆ្លើយតបក្នុងទម្រង់ណាមួយ។
២. ការវាយប្រហារដោយមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី សំដៅទៅលើក្បួនផ្គត់ផ្គង់គ្រឿងបរិក្ខារយោធា ដែលឆ្លងកាត់ពីប្រទេសណាតូ ដូចជាប៉ូឡូញ ឬស្លូវ៉ាគី ចូលទៅក្នុងអ៊ុយក្រែន។ ប្រសិនបើការស្លាប់និងរបួស មានជាបន្តនៅខាងព្រំដែនរបស់ណាតូ វាអាចប៉ះពាល់ទៅលើមាត្រា៥របស់ធម្មនុញ្ញអង្គការណាតូ ដែលចែងថា ការវាយប្រហារលើសមាជិកណាមួយ គឺស្មើនឹងការវាយប្រហារលើណាតូទាំងមូល។
៣. ចំពេលមានការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅ Donbas ការផ្ទុះមួយបានកើតឡើងនៅរោងចក្រឧស្សាហកម្ម ដែលបណ្តាលឲ្យមានការលេចធ្លាយឧស្ម័នគីមីពុល។ ថ្វីបើករណីនេះបានកើតឡើងរួចទៅហើយក៏ដោយ ប៉ុន្តែមិនមានអ្នកស្លាប់ត្រូវបានគេរាយការណ៍ទេ។ ប៉ុន្តែតើវាជាលទ្ធផលនៃការស្លាប់និងរបួសយ៉ាងច្រើន ដូចដែលគេឃើញក្នុងការប្រើប្រាស់ឧស្ម័នពុលរបស់ស៊ីរីនៅទីក្រុង Ghouta ដែរឬទេ ហើយប្រសិនបើវាត្រូវបានគេរកឃើញថា មានចេតនាបង្កឡើងដោយកងកម្លាំងរុស្ស៊ីមែននោះ នោះណាតូនឹងត្រូវមានកាតព្វកិច្ចឆ្លើយតប។
ទោះបីជាយ៉ាងណាក៏ដោយ ៣ចំណុចខាងលើនេះ គ្រាន់តែជាការលើកឡើងរបស់ BBC ប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ចោទថា លោកខាងលិចកំពុងជួយអ៊ុយក្រែន រៀបចំការចោទប្រកាន់ក្លែងក្លាយ ធ្វើបាបខ្លួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ