Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​​រដ្ឋ​​មន្ត្រី​​អង់គ្លេស​​ Johnson​ នឹង​​​ត្រូវ​​ពិន័យ​ពី​​បទ​​​បំពាន​​ច្បាប់​​កូវីដ

បានផុស

នៅ

លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson និង​ភរិយាយ ព្រម​ទាំង​ប្រធាន​ Exchequer​ Rishi​ Sunak នឹង​ត្រូវពិន័យ​ពី​បទ​បំពាន​ច្បាប់​កូវីដ-១៩​ដែល​​ពួក​គាត់​បាន​ដាក់​ចេញ​ជាសាធារណៈនៅ​អង់គ្លេស​អំឡុង​ពេលជំងឺ​កូវីដរាត​ត្បាត​ខ្លាំង។ មន្ត្រី​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍។

ដូច្នេះ​ Johnson បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​​ទី​១​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​អង់គ្លេស​ដែល​ត្រូវ​បាន​ពិន័យ​ពី​ការ​បំពាន​ច្បាប់។

លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​របស់​ពួក​គាត់​ទាំង​៣​នាក់​បាន​និយាយ​ថា ពួក​គាត់​មិន​ទាត់​ត្រូវ​បាន​ជូន​ដំណឹង​​ពី​​ព្រឹត្តិការណ៍​ជាក់​លាក់​ណា​មួយ​​ដែល​ការ​ពិន័យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ប៉ុន្តែ​​ពួក​គេ​ទាំង​អស់​ត្រូវ​បាន​រាយការណ៍​ពី​ការ​ចូល​រួម​ខួប​កំណើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។

ដំណឹង​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​អំពាវ​នាវ​ជា​ថ្មី​ឲ្យ​លោក Johnson លា​លែង​ពី​តំណែង​ដែល​ធ្លាប់​ត្រូវ​បាន​​ជំរុញ​យ៉ាង​ខ្លាំង​​ឲ្យ​លា​លែង​ម្តង​ហើយ​កាល​ពី​ខែ​មករា​ចំ​ពេល​​​រឿង​អាស្រូវ​ត្រូវ​បាន​អ្នក​កាសែត​ហៅ​ថា ទ្វារ​ជប់​លៀង។ ចំណែក​មេ​ដឹក​នាំ​គណបក្ស​ការងារ លោក Keir Starmer, រដ្ឋ​មន្ត្រី​ទី​១​របស់ស្កុតឡេន លោក Nicola Sturgeon, មេ​ដឹក​នាំ​គណបក្ស​ប្រជា​ធិបតេយ្យ​សេរី លោក Ed Davey និង​ក្រុម​អ្នក​តស៊ូ​មតិ​ជា​ដើម​​បាន​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង។

ការ​​ពិន័យ​ចំនួន​២០​​ត្រូវ​បាន​​​ចេញ​​នៅ​ក្នុង​ខែ​មីនា ហើយ​ប៉ូលិស Metropolitan នឹង​ចេញ​ពី​ការ​ពិន័យ​​ចំនួន៣០​​ទៀត។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ប៉ូលិស​កាល​ពី​ថ្ងៃ​អង្គារ៍។ វិធាន​ការ​ពិន័យ​បន្ថែម​ទៀត​អាច​នឹង​ធ្វើ​ ប្រសិន​បើ​ការ​ស៊ើប​អង្កេត​បន្ត​ពាក់​ព័ន្ធ​នឹង​ការ​ជួប​ជុំ​សង្គម​ដែល​មាន​គ្រឿង​ស្រវឹង​​​បំពាន​​​វិធាន​ការ​ទប់​ស្កាត់​កូវីដ-១៩។

ប៉ូលិស Metropolitan បាន​បដិសេធ​បញ្ចេញ​​អត្តសញ្ញាណ​បុគ្គល​ដែល​ត្រូវ​បាន​ពិន័យ ប៉ុន្តែ​ក្នុង​នោះ​មាន​ទាំង​​អតីត​ប្រធាន​ផ្នែក​សុជីវធម៌ និង​សីលធម៌ លោក​ស្រី Helen MacNamara ដែល​ទទួល​ស្គាល់​​ខ្លួនឯង។

កាល​ពី​ខែ​មករា លោក Johnson បាន​សារភាព​ថា លោក​បាន​ចូល​រួម​ពីធិ​ជប់​លៀង​នៅ​សួន​ច្បារ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២០។ នៅ​ពេល​នោះច្បាប់​បិទ​ខ្ទប់​កូវីដ-១៩​ត្រូវ​បាន​ដាក់​ចេញ​ថា មនុស្ស​ជួប​ជុំ​គ្នា​​ចាប់​ពី​​ពីរ​នាក់​​ឡើង​​នៅ​ខាង​ក្រៅ​ផ្ទះ​គឺ​ខុស​ច្បាប់​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ១១ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ២៧ នាទី មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៥៧ នាទី មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ជូនដំណើរកម្មករ-និយោជិត ពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើត តាមរយៈរថយន្តក្រុងដោយជិះមិនបង់ប្រាក់

ចរាចរណ៍១៩ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ព័ត៌មានជាតិ២០ ម៉ោង មុន

៧ថ្ងៃមកនេះ មន្ត្រីបន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជាង៨ពាន់សន្លឹកដល់ពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម