Connect with us

នយោបាយ

ទូតរុស្ស៊ីនៅកម្ពុជា អំពាវនាវឲ្យមានការផ្សព្វផ្សាយព័ត៌មានដោយតុល្យភាពពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន

បានផុស

នៅ

លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានស្នើសុំលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាធ្វើយ៉ាងណាឲ្យមានការផ្សព្វផ្សាយព័ត៌មានដោយតុល្យភាពអំពីបញ្ហាសង្រ្គាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី បាន​ស្នើសុំដូច្នេះនៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជានាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌​មាន​កម្ពុជា បានអះអាងប្រាប់«កម្ពុជាថ្មី»នៅរសៀលថ្ងៃពុធនេះថា លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានស្នើសុំឲ្យមាន​ប្រភពព័ត៌មានផ្សព្វផ្សាយពីបញ្ហារុស្ស៊ី និងអ៊ុយក្រែន ឲ្យមានតុល្យភាពជាមួយនឹងប្រភពព័ត៌មានរបស់ស្ថានទូតរុស្ស៊ី។ បើតាមលោក ផុស សុវណ្ណ គឺលោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា គូសបញ្ជាក់ថា ព័ត៌មានខ្លះដែលបានផ្សព្វផ្សាយនៅកម្ពុជា គឺមានភាពលម្អៀង ដោយសារតែមិនមានយកប្រភពពីខាងរុស្ស៊ី។ ដូច្នេះហើយ លោក Anatoly Borovik ថា គួរតែមានប្រភពព័ត៌មានពីស្ថានភាពរុស្ស៊ី ដើម្បីឲ្យការផ្សព្វផ្សាយព័ត៌មានមានតុល្យភាព។

គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលជាង១ខែហើយ ដោយបណ្តាលឲ្យមានមនុស្សស្លាប់ និងខូចខាតទ្រព្យសម្បត្តិជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានារបស់អាមេរិក និងលោកខាងលិច បានចុះផ្សាយអាក្រក់ៗពីរុស្ស៊ី ជាហូរហែរបន្តកន្ទុយគ្នាអំពីសង្រ្គាមឈ្លានពានរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននេះ។ ប្រភពព័ត៌មានរបស់ពួកគេ គឺភាគច្រើនយកតែពីខាងអ៊ុយក្រែន ដោយមិនសូវមានប្រភពពីខាងរុស្ស៊ីនោះឡើយ។

ចំពោះបញ្ហានេះ នៅក្នុងជំនួបជាមួយលោក ខៀវ កាញារីទ្ធ លោកឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា បានអះអាងថា៖ «ពួកលោកខាងលិចមានសិទ្ធិបញ្ចេញមតិ ឯយើងខ្ញុំមានសិទ្ធិនៅស្ងៀម»។ ការអះអាងនេះ ត្រូវបានលោក ខៀវ កាញារីទ្ធ បង្ហាញឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច២ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម