ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិក ផ្ញើសារអបអរជូនប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony J. Blinken បានផ្ញើសារអបអរសាទរ ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ខាងមុខ នេះបើតាមលិខិតចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដែលទើបទទួលបាននៅថ្ងៃនេះ។
នៅក្នុងលិខិតនោះ លោក Antony J. Blinken បានមានប្រសាសន៍ថា “ក្នុងនាមសហរដ្ឋអាមេរិក និងខ្លួនខ្ញុំផ្ទាល់ សូមគោរពជូនពរដល់ប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ”។
លោករដ្ឋមន្ត្រីការបរទេស បានបន្ថែមថា “នៅពេលដែលប្រជាជនកម្ពុជាកំពុងជួបជុំគ្នាដើម្បីនឹងអបអរពិធីបុណ្យប្រពៃណីជាតិនេះ សហរដ្ឋអាមេរិកបាននឹកទៅដល់វប្បធម៌ដ៏សម្បូរបែប និងរស់រវើករបស់កម្ពុជា។ យើងមានកិត្តិយសក្នុងការបន្តកសាងទំនាក់ទំនងវប្បធម៌ដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ហើយយើងទន្ទឹងរង់ចាំការជំរុញទំនាក់ទំនងរបស់យើងបន្ថែមទៀតដើម្បីកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រជាធិបតេយ្យ និងឯករាជ្យ”។
ជាមួយគ្នានេះ លោកក៏បានប្រសិទ្ធពរជ័យជូនដល់ ប្រជាជនកម្ពុជាទាំងអស់ ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងសុខភាពល្អក្នុងឆ្នាំថ្មី៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង