ព័ត៌មានជាតិ
លោក ហូ វណ្ឌី៖ ខេត្តមណ្ឌលគិរី អាចក្លាយជាតំបន់អឺរ៉ុបទី២នៅកម្ពុជា
លោក ហ៊ូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា អនាគតទៅ ខេតុ្តមណ្ឌលគិរី អាចនឹងក្លាយជាតំបន់អឺរ៉ុបទី២ នៅកម្ពុជា។ អ្នកជំនាញទេសចរណ៍រូបនេះ លើកឡើង ដោយផ្អែកថា ខេត្តនៅភាគឦសាន្តប្រទេសមួយនេះ ជាខេត្តដែលមានអាកាសធាតុត្រជាក់ ច្រើនជាងអាកាសធាតុក្តៅ និងជាតំបន់ទាក់ទាញភ្ញៀវទេសចរខ្លាំង។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៦ ក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរីចាប់ពី២០២១-២០៣៥ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ការដាក់ចេញផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីនេះ នឹងអនុញ្ញាតឲ្យខេត្តនេះក្លាយជាគោលដៅនៃការធ្វើពិពិធកម្មទេសចរណ៍របស់កម្ពុជា ជាប្រភេទអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងកសិកម្ម ព្រមទាំងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច ដែលនឹងចូលរួមចំណែកធ្វើឲ្យភូមិភាគឦសាន្ដក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ដោយមានខេត្តមណ្ឌលគិរីជាស្នូល ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរ បានបញ្ជាក់ច្បាស់ៗ អំពីគោលដៅទាំង៦កន្លែង ដែលត្រូវអភិវឌ្ឍនោះរួមមាន៖ ទី១ តំបន់របៀងអេកូទេសចរណ៍ និងទេសចរធម្មជាតិ ដែនជម្រកសត្វព្រៃទាំងប្រាំ, ទី២ តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរប៊ូស្រាដាក់ដាំ, ទី៣ ក្រុងសែនមនោរម្យ, ទី៤ តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគិរី, ទី៥ តំបន់ប្រជុំជននៃស្រុកកោះញែក និងទី៦ តំបន់ទេសចរណ៍សមាហរ័ណកម្មតាមច្រកព្រំដែន។
លោក ថោង ខុន បានបន្ថែមថា ការអភិវឌ្ឍនេះ នឹងជំរុញខេត្តមណ្ឌលគិរី ជាអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញត្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។
ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីសេដ្ឋកិច្ច សង្កត់ធ្ងន់ថា ខេត្តមណ្ឌលគិរី កំពុងស្ថិតក្នុងដំណាក់កាលកំណើននៃវដ្តជីវិត ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលពោរពេញទៅដោយសក្តានុពល សម្រាប់ការអភិវឌ្ឍនាពេលអនាគត បង្កើតជាកាលានុវត្តភាព សត្យានុម័តសម្បូរបែប សម្រាប់ការវិនិយោគ បង្កើតតម្លៃបន្ថែម ក្នុងវិស័យទេសចរណ៍ និងអន្តរវិស័យនគាំទ្រដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចខេត្តមណ្ឌលគិរី និងសេដ្ឋកិច្ចជាតិទាំងមូល៕
អទ្ថបទ៖ ទួន សុផល
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៦ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១២ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤