ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា ការលុកលុយរបស់ រុស្ស៊ី ធ្វើឲ្យទាហានខ្លួនខ្លាំងបំផុតមួយក្នុង ពិភពលោក
មន្ត្រីអ៊ុយក្រែនម្នាក់កាលពីថ្ងៃពុធបានសរសើរដល់កងទ័ពរបស់ប្រទេសអ៊ុយក្រែនចំពោះសមត្ថភាពរបស់ពួកគេ ក្នុងអំឡុងពេលការលុកលុយរបស់រុស្ស៊ី ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC ថា “ការពិតគឺថា យើងដឹងពីរបៀបប្រយុទ្ធ ហើយយើងមានសមត្ថភាពគ្របគ្រាន់” ។
លោក Kuleba បានបន្តទៀតថា “វានឹងមិនជាការបំផ្លើសទេក្នុងការនិយាយថា អ៊ុយក្រែនបានបង្ហាញឲ្យឃើញថា មានកងទ័ពខ្លាំងបំផុតមួយក្នុងពិភពលោក ហើយប្រហែលជាខ្លាំងបំផុតទី ២ ផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិក” ។ យើងមិនមែននិយាយពីចំនួនទេ ប៉ុន្តែយើងនិយាយពីបទពិសោធន៍ និងសមត្ថភាពប្រយុទ្ធ ។
លោក Kuleba បានបញ្ជាក់នៅក្នុងបទសម្ភាសន៍នោះថា “ប្រសិនបើអ៊ុយក្រែនជាសមាជិកនៃអង្គការណាតូសង្រ្គាមនេះនឹងមិនកើតឡើងនោះទេ ។
លោក Kuleba បាននិយាយថា “ប៉ុន្តែអ្វីដែលយើងត្រូវការបំផុតនោះគឺអាវុធទំនើបគ្រប់ប្រភេទផ្គត់ផ្គង់ដល់ពួកយើង ។ ដូច្នេះយើងស្នើទៅលោកខាងលិច និងទៅណាតូនូវកិច្ចព្រមព្រៀងមួយដោយយុត្តិធម៌ដោយផ្ដល់ឲ្យយើងនូវអ្វីគ្រប់យ៉ាងដែលយើងត្រូវការ” ។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy អស់រយៈពេលជាច្រើនសប្តាហ៍មកហើយនៅតែអំពាវនាវឲ្យអង្គការណាតូ និងបណ្តាប្រទេសលោកខាងលិចដាក់តំបន់គ្មានការហោះហើរលើអ៊ុយក្រែនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងមីស៊ីល និងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង